អុញនោះ! ស្ងាត់ៗអ្នកនាង គង់ សុជាតិ ព្រលះ១ឃ្លាអោយអ្នកដែលមានចិត្តច្រណែនថា

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ ពិធីការិនី និងជាម្ចាស់ហាងដ៏ល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ បន្ទាប់ពីបានសាងគ្រួសារយ៉ាងផ្អែមល្អែម ជាមួយពិធីករដ៏ល្បីឈ្មោះ លោកជា វិបុល ហើយនោះ ធ្វើឲ្យគ្រួសារមួយនេះកាន់តែមានភាពកក់ក្តីឡើង និងទទួលបានកោតសរសើរមិនដាច់ពីមាត់ថា “ជាគ្រួសារគំរូ”។ ដោយឡែកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ សុជាតិ បានបង្ហោះសារថា “កុំព្រោះតែភាពច្រណែន ចង់ឈ្នះធ្វើអោយដើរផ្លូវខុស កុំព្រោះតែចង់បានភាពជោគជ័យត្រូវលះបង់គ្រប់យ៉ាងសូម្បីតែកេរ្តិ៍ខ្មាស់ ត្រូវចាំ ថាមនុស្សក្លាហានអាចលះបង់គ្រប់យ៉ាងដេីម្បីទទួលបានភាពជោគជ័យតែមិនមែនមានន័យថាត្រូវលះបង់សូម្បីតែកេរ្តិ៍ខ្មាស់ដេីម្បីទទួលបាននូវភាពជោគជ័យតែមួយ មុខនោះទេ”។