ញាក់សាច់ត្រឺតៗ! ក្រោយបានឃើញទិដ្ឋភាពដេគ័រខាងក្នុងវីឡាលោក កែវ វាសនា ពិតជាស្អាតខ្លំាង

ភ្នំពេញ៖ មហាជនពិតជាស្គាល់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក កែវ វាសនា ដែលជាអាយដលរបស់ហ្វេនៗគ្រប់ៗគ្នា ជាមួ យនឹងសម្លេងដ៏ពីរោះ ព្រមទាំងបទចម្រៀងដ៏ពេញនិយមជាច្រើន ផងដែរ។យ៉ាងណាមិញ បច្ចុប្បន្ននេះ តារាចម្រៀងប្រុសរូបនេះ ហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ដោយងាកទៅធ្វើជំនួញរកស៊ី មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងបង្ហាញពីជីវិតឡូយឆាយ ជាមួ យ នឹងក្រុមគ្រួសាររបស់លោកផ្ទាល់ ឲ្យហ្វេនៗបានទស្សនា ទៀតផង។លើសពីនេះទៅទៀត កាលពីមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុករបស់ភរិយា លោក កែវ វាសនា ក៏បានបង្ហាញឲ្យឃើញពីទិដ្ឋភាព នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ព្រមជាមួយនឹងការរៀបចំ និងតុបតែងបានយ៉ាងស្រស់ស្អាត និងទាក់ទាញជាទីបំផុត ដែលមើលទៅ គួរឲ្យចង់រស់នៅយ៉ាងខ្លាំង ផងដែរ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ