រំភើបចិត្ត! ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដលោកឧកញ៉ា ឌួង ឆាយ បានបរិច្ចាកថវិកាចំនួន

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ជំងឺកូវីត បានរីករាលដាលលើពិភពលោកនោះ យ៉ាងណាមិញ នាខណៈមុននេះបន្ដិច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ រួមនឹងភរិយា បានឧបត្ថម្ភថវិកា ចំនួន ៤០,០០០,០០០រៀល (សែសិបលា ន រៀល) ជូនទៅដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កក្ដីព្រួយបារម្ភ និងជីវិតរបស់ប្រជាជនកម្ពុជា។ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ឧកញ៉ា ឌួង ឆាយ បានសរសេរប្រាប់ឱ្យដឹងថា៖”សូមជូនពរពូមីងបងប្អូនទាំងអស់គ្នា សូមអោយគេចផុតពីមេរោគកូវីត១៩ ដ៏កាចសាហាវ និងសូមអោយមានសុខភាពល្អ សំណាងល្អគ្រប់ពេលវេលា។ រួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីត១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។ ឌួង ឆាយ”