ព្រឺក្បាលខ្ញាកៗ! ចេះតែឆ្ងល់ មិចបានគេរៀបចំកម្មវិធីជប់លៀង BBQ​ ១០០តុ នៅព្រៃកប់ខ្មោច ដល់ដឹងការពិតគឺថា

បរទេស៖ ពិតជាប្លែក ខ្លំាងណាស់ដោយសារតែ កន្លែងរៀបចំពិធីអាំងសាច់ (BBQ) ដែលមានចំនួន១០០តុ​ កម្មវិធីនេះរៀបចំឡើងនៅវាលកប់ខ្មោ ចអារីយ៉ាដារ៉ាស្មាច់រង ស្ថិតក្នុងឃុំសារិការ ស្រុកមឿង ខេត្តណាខាវណាយក ដើម្បីឧទ្ទិសកុសលផលបុណ្យដល់វិញ្ញាណក្ខន្ធចំនួន១,៥០០ សពដែលមានសាច់ញាតិ និងគ្មានសាច់ញាតិជាដើម។ កម្មវិធីនេះបានរៀបចំធ្វើឡើងដោយតារាសម្ដែង​ Pinpon Thongthong រួមគ្នាជាមួយក្រុមការងាររៀបចំកម្មវិធីទូរទស្សន៏ The Shock​។តាមការឲ្យដឹងពីលោកចាន់ឆៃ ឆារុន ស៊ុក អាយុ៤១ឆ្នាំ ជាប្រធានក្រុមជួយសង្គ្រោះមូលនិធិ Sawang Ariyathamsathan​ ខេត្តខាងលើបានមានប្រសា សន៏ ថា ភាគច្រើនផ្នូរ នៅទីនេះសុទ្ធតែជាស ពគ្មានសាច់ញាតិ ដែលបានមកពីមន្ទីរពេទ្យសាកលវិទ្យាល័យឡាម ម៉ាម៉ាត ឆាឡាំភក្រៀររឹ សស្ទេត ដោយទទួលបានម្តងក្នុងមួយសប្តាហ៍សំរាប់សា កស ពប្រហែល៧-១០ ហើយនឹងត្រូវយកទៅដាក់ក្នុងរូងភ្នំ មានប្រហោងសរុបចំនួន២,០០០ ដែលឥឡូវនៅសល់ប្រហែល៣០០ ប្រហោងសា ក សពដែលគ្មានសាច់ញាតិមន្ដ្រី នឹងទាក់ទងទៅរកសាច់ញា តិស ពដែលមានរយៈពេល១០ឆ្នាំ ក្នុងការស្វែងរក ហើយបើនៅតែរកមិនឃើញទៀតមន្ត្រីនឹងលើកឆ្អឹងស ពឡើង ហើយរក្សាទុកវា ក្នុងប្រអប់មួយដើម្បីសន្សំសំចៃកន្លែងសម្រាប់ដាក់សា កស ពថ្មីដែលចូលមកជានិច្ច។លោក​pinpon រួមទាំងក្រុមការងាររបស់គាត់ដែលបានផ្ដួចផ្ដើមធ្វើពិធីនេះបានរៀបរាប់ឲ្យដឹងថា ក្នុងកម្មវិធីលោកធ្វើឡើងក្នុងគោលបំណងអរគុណដល់ដួងវិញ្ញាណទាំងអស់ដែលបានអនុញ្ញាតឲ្យខ្លនថតកម្មវិធី ឬក៏នាំរឿងមកសំដែងក្នុងកម្មវិធី The Shock ដោយមិនបានប្រកាន់អ្វី មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងបានជួយថែរក្សាការពារពួកយើង​ជាង១០ឆ្នាំកន្លងមកនេះ គាត់បាននាំយកអាហារផ្សេងៗជាច្រើន ជាពិសេសគឺ BBQ​ តែម្ដងដើម្បីសែន នឹងឲ្យវិញ្ញាណទាំងអស់នោះចូលមកពិសាអាហារស្រស់ទៀតផង។ គាត់បានបន្តទៀតថា ខណៈពេលដែលយើងរៀបចំកម្មវិធីនេះយើងបានដាក់សំលេងកណ្ដឹង នឹងឧបករណ៏ស្រូបសំលេងនៅពេលដែលមានអ្វីឆ្លងកាត់វានឹងមានសំលេងឲ្យជាសញ្ញា ព្រមទាំងបានយកដីនៅជុំវិញផ្នូរដោយសម្ងាត់ទៅលាយជាមួយម្សៅមី នឹងផេះដែលគាត់បានដុតដើម្បីផ្សំជាមួយក្រដាសមាសនិងប្រាក់ ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿពួកគេបានលឺសូរ​សំឡេងកណ្ដឹងរោទិ៌មិនចេះឈប់ នឹងបានឃើញស្នាមជើងដើរផេះតាមខ្លោងទ្វារទៀតផង វាពិតជាគួរឲ្យភ្ញាក់ផ្អើលនឹងព្រឺសម្បុរណាស់​ ដែលពួកគេយល់ថាខ្មោចបានចេញមកពិសា BBQ ដែលពួកគេបានរៀប ចំសែនហើយ។ចំពោះការរៀបចំពិធីជប់លៀងដាក់​ BBQ សែនដល់ខ្មោ ចពិសារ ​​ ក៏ព្រោះតែពួកគេយល់ថាដោយសារតែវាជាមុខម្ហូបដ៏ពេញនិយមរបស់មនុស្សសម័យឥឡូវ ម្យ៉ាងទៀតខែនេះគឺជារដូវរងាទើបរៀបចំវាដើម្បីឲ្យខ្មោច មានភាពកក់ក្ដៅក្នុងការបរិភោគ ៕ ប្រិយមិត្តចង់ ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ