ទិដ្ឋភាពតារាស្រីប្រុសជាច្រើនដួង ក្នុងពិធីបុណ្យសពរបស់ឪពុក តារាចម្រៀង សុគន្ធ ថេរ៉ាយុ

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថា កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះលេចលឺព័ត៌មានដ៏សោកសៅដោយលោកឪពុកតារាចម្រៀងប្រុសដ៏ល្បី លោក សុគន្ធ ថេរ៉ាយុទទួលមរណភាព។ ដោយឡែកក្រោយពីបានជ្រាបដំណឹងដ៏ក្រៀមក្រំបែបនេះហើយ បណ្ដាមិត្តៗសិល្បករ សិល្បការិនី ព្រមទាំងហ្វេនៗជាច្រើន បាន ផ្ញើរពាក្យលើកទឹកចិត្ត និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ផងដែរ។ ជាពិសេសកាលពីម្សិលមិញនេះ នៅក្នុងពិធីបុណ្យសពលោកឪពុករបស់ តារាប្រុសរូបនេះ ក្រឡេកឃើញថាមានវត្តមាន តារាប្រុសស្រីជាច្រើន ដែលបានមកចូលរួម យ៉ាងកក់ក្ដៅ ដែលបានបង្ហាញពីទឹកចិត្តដ៏ប្រពៃ ក្នុងការជួយគ្នាទៅវិញទៅមក សូមទស្សនារូបភាពខាងក្រោមនេះ