ដំណឹងក្រៀមក្រំ! អតីតប្រធានក្លិប Marseille លោក Dioufបានស្លា ប់បាត់បង់ជីវិតហើយដោយសារជំងឺ Co v id-19 ក្នុងអាយុ

សេណេហ្កាល់៖គួររម្លឹកផងដែរថា លោក Diouf បានទទួលតួនាទីមកគ្រប់គ្រងក្លិប Marseille ចន្លោះពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០០៩ មុនពេលដែលលោកត្រូវបានជំនួសដោយលោក Jean-Claude Dassier។បើទោះបីជា កំឡុងពេលដែលលោកដឹកនាំ ក្លិប M arseille មិនដែលទទួលបានពានរង្វាន់ Ligue 1 ក៏ពិតមែន ប៉ុន្តែកាលនោះ ហោចណាស់ក្រុមរបស់លោក បានឈរចំណាត់
ខ្ពស់បំផុតលេខ២ និងទាបបំផុតលេខ៥។លើសពីនេះទៅទៀត ក្រៅពីធ្លាប់មានតួនាទីជាប្រធានក្លិប លោក Diouf ក៏មានមុខងារជាអ្នកតំណាងរបស់កីឡាករល្បីៗជាច្រើនរូបផងដែរ ក្នុងនោះរួមមានកីឡាករ Samir Nasri, Didier Drogba, Antoine Be ll, Marcel Desailly, Basile Boli, និង William Gallas៕  អតីតប្រធានក្លិប Marseille លោក Pape Diouf បានទទួលមរណភាព កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ក្នុងវ័យ៦៨ឆ្នាំ ដោយសារជំងឺ Co vi d-1 9។ បន្ទាប់ពីលោក Diouf បានឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយនៅឯប្រទេសសេណេហ្កាល់ ដែលជាទឹកដីកំណើតរបស់លោក ។ យ៉ាងណាមិញ សាច់ញាតិរបស់លោក Diouf មានគម្រោងចង់បញ្ជូនគាត់មកកាន់មន្ទីរពេទ្យប្រទេសបារាំងដែរ ដើ ម្បីទទួលបានការព្យាបាលល្អប្រសើរជាងនេះ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់គាត់ចូលដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ គាត់ក៏បានស្លា ប់បាត់បង់ជីវិតមុនពេលចាកចេញពីទីក្រុង Dakar ប្រទេសសេណេហ្កាល់។ជុំវិញការស្លា ប់របស់លោក Diouf ក្លិប Ma rseille បានចេញសេក្ដីថ្លែងការមួយនៅលើគណនី ​Twitter ផ្លូវការរបស់ខ្លួន ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ក្លិប Olympique de Marseille សូមសម្ដែងនូវការកើតទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោក Pape Diouf។ លោក Pape នឹងស្ថិតក្នុងចិត្តរបស់ក្រុម Marseillais ជានិច្ច ក្នុងនាមជាបុគ្គលដ៏អស្ចារ្យម្នាក់ប្រចាំប្រវត្តិសាស្រ្តក្លិប។ ពួកយើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់គាត់ និងមនុស្សជាទីស្រលាញ់របស់គាត់។