អត់សរសើរមិនបានទេ! ផ្ទុះកូរូណាភ្លាម Love Riya ចេញធ្វើរឿងដ៌កម្រមួយនេះភ្លេតរហូតមហាជនលាន់មាត់គ្រប់គ្នាថា

ភ្នំពេញ៖ នៅក្នុងហ្វេសប៊ុកដែល Tag ឲ្យអ្នកនាង Love Riya ហើយត្រូវបានអ្នកគាំទ្រជាច្រើនចែកចាយបន្តគ្នា ធ្វើឲ្យម្នាក់ៗលាន់មាត់សរសើរតែម្ដង ដោយសារតែសកម្មភាពនោះ គឺសុទ្ធតែជាសកម្មភាពធ្វើទានទ្រង់ទ្រាយធំៗ ប៉ុន្តែគេបែរជាមិនឃើញអ្នកនាងផ្សាយបង្អួតនៅក្នុងបណ្តាញសង្គមឡើយ។ រាល់ពេល Live ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន Love Riya អ្នកនាងកម្រនិយាយពីគុណសម្បត្តិរបស់ខ្លួន ថាបានទៅចែកអំណោយនៅកន្លែងនេះកន្លែងនោះខ្លាំងណាស់ ដោយគេកត់សម្គាល់ថា អ្នកនាងច្រើនតែលើកឡើងពីផលិតផល និងរឿងរ៉ាវឯកជនប៉ុណ្ណោះ។ក្នុងចំណោមតារាហ្វេសប៊ុកដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង គេ កត់ សម្គាល់ថា​ អ្នកនាង Love Riya ដែលពេលនេះបានវិវត្តន៍ខ្លួនក្លាយជាតារាសម្ដែងអាជីពនោះ ហាក់មិនសូវត្រូវបានគេចាប់អារម្ម ណ៍រឿងសប្បុរសធម៌ប៉ុន្មានទេ ដោយអ្នកនាងច្រើនត្រូវបានគេចាប់អារម្មណ៌រឿងរ៉ាវឯកជន និងសម្រស់ច្រើនជាង។ ប៉ុន្តែបើ ក្រឡេកមើលនៅក្នុងគណនីហ្វេសប៊ុកអ្នកគាំទ្ររបស់អ្នកនាងវិញ គឺថា បង្ហោះពីសកម្មភាពចែកអំណោយស្ទើររាប់ភ្លេច ដែលគ្រាន់ តែឃើញហើយគឺមិនសរសើរមិនបាន។ អ្នកនាង Love Riya ធ្លាប់បានបញ្ជាក់ថា អ្នកនាងគឺជាមនុស្សចូលចិត្តធ្វើបុណ្យធ្វើទាន និងចូលចិត្ត ជួយមនុស្សខ្សត់ខ្សោយតាំងពីអ្នកនាងមិនទាន់រៀបការ និងលែងលះគ្នា ប៉ុន្តែមកពីអ្នកនាងមិនចង់ឲ្យគេថា​ អ្នកនាងធ្វើបុណ្យយកមុខ ទើបមិនសូវបង្ហោះ ហើយបើមានអ្នកកាសែតចូលសម្ភាសន៍ គឺអ្នកនាងមានតែស្នើកុំឲ្យផ្សព្វផ្សាយ។ អ្នកនាងបានបញ្ជាក់ក្នុង វីដេអូ Liv e កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ថា មនុស្សមួយចំនួនយល់ថាអ្នកនាងមិនចេះធ្វើបុណ្យ តែសម្រាប់អ្នកដើរជាមួយអ្នកនាង គឺដឹងហើយថាអ្នកនាងបានរួមចំណែកធ្វើបុណ្យរាប់ភ្លេចបែបណា។ អ្នកនាងថា ធ្វើទានគឺធ្វើចេញពីចិត្ត ដូច្នេះបើទោះជាអ្នកណាមិនដឹង ក៏អ្នកទទួលអំណោយពីអ្នកនាងបានដឹងអំពើល្អរបស់អ្នកនាងដែរ។ ជាមួយនឹងការបកស្រាយ អមដោយអ្នកគាំទ្រចែកចាយរូបភាពធ្វើទានជាច្រើននោះ រឹតតែធ្វើឲ្យម្នាក់ៗកោតសរសើរ ដែលនេះគឺជាទង្វើសប្បុរសធម៌ចេញពីចិត្ត និងជាគំរូដ៏ល្អនៅក្នុងសង្គម៕ចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោម៖