អុញនោះ! ផ្ទុះការភ្ញាក់ផ្អើលជាខ្លំាងក្រោយតារា Tik Tok សុខ លីន បង្ហោះរូបភាពជំាមុខជំាមាត់ដូចត្រូវគេវៃចឹង ដល់សួរនំាទៅទើបដឹងថា

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ តារាស្រីមានសម្រស់ស្រស់សោភា ដែល អ្នកលេង​Tik Tok ល្បី​ឈ្មោះ​ម្នាក់ កញ្ញា សុខ លីន បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​នាង​ភ្ញាក់​ផ្អើល ដោយសារ​តែ​រូប​ថត​មួយ​សន្លឹក​របស់​នាង​មាន​សភាព​ទ្រុឌទ្រោម​ដោយ​អំពើ​ហិង្សា ត្រូវ​បាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ កញ្ញា សុខ លីន បាន​ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​មីនា ថា រូប​ថត​ដែល​គេ​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​នោះ គឺ​ជា​រូប​ដែល​តែង​ឡើង​ដើម្បី​ថត​Tik Tok ជា​យូរ​មក​ហើយ ហើយ​ទើប​បាន​សុស​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។ នាង នឹក​ឃើញ​យក​រូប​នេះ​មក​ផុស ដោយ​នាង​ប្រាប់​ហេតុផល​ថា​មក​ពី​នាង​ពិបាក​ចិត្ដ​ពេក ចេះ​តែ​ផុស​លេង​ទៅ ហើយ​នឹង​ចូល​ទៅ​បក​ស្រាយ​រឿង​នេះ​នៅ​តាម​ហ្វេសប៊ុក​ដែរ។នៅ​ពេល​ដែល​Sabay សួរ​នាង​ថា លីន ពិបាក​ចិត្ដ​រឿង​អី… រឿង ​គូរ​ជីវិត? បាន​ជា​បង្ហោះ​រូប​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ដ​ខ្លះ​មាន​ការ​ភ័ន្ដ​ច្រឡំ​ដូច្នេះ? សុខ លីន និយាយ​បណ្ដើរ​សើច​បណ្ដើរ​ថា៖” ចេះ​ តែ​ពិបាក​ចិត្ដ​ហើយ តែ​មិនមែន​រឿង​ស្នេហា​ទេ…មាន​ស្នេហា​អី​ខ្ញុំ បើ​មាន​ស្នេហា​ម៉េច​ស្ទាវ។ រូប​Tik Tok ខ្ញុំ​មុន​តើ​បង”។ សុខ លីន ត្រូវ​បាន​គេ​ឯង​ស្គាល់​ច្រើន​តាម​រយៈ​ការ​លេង​បណ្ដាញ​សង្គម​Tik Tok ប្រកប​ដោយ​ភាព​ក្រមិចក្រមើម​របស់​នាង។ បច្ចុប្បន្ន​នាង​ក៏​មាន​ភាព​លេចធ្លោរ​ក្នុង​វិស័យ​សិល្បៈ​ដែរ ដោយ​នាង​បាន​ច្រៀង​តាម​កម្មវិធីផ្សេងៗ ដើរ​ម៉ូដ និង​ផ្សព្វផ្សាយ​លក់​ផលិតផល​៕ ប្រភព Sabay