ពិតជាស្មានមិនដល់មែន! ម្តាយតារាសម្តែង កញ្ញា សូដា នីតា បានលាចាកលោកនេះហើយនៅមន្ទីពេទ្យក៌ព្រោះតែ

(ភ្នំពេញ)៖មិនប៉ុន្មានម៉ោងក្រោយមក ស្រាប់តែមហាជនគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងព័ត៌មាន ថា អ្នកម្តាយជាទីស្រលាញ់របស់កញ្ញា សូដា នីតា ដែលបានសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ពេលនេះគាត់បានទទួលមរណៈទៅហើយ។ យោងតាមរូបថតជាច្រើនសន្លឹក ដែលបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសបុគ អំពីមរណៈភាព របស់អ្នកម្តាយ តារាសម្តែង សូដា នីតា នេះ គេក៏ឃើញមាន មហាជន រួមទាំងក្រុមមិត្តអ្នកសិល្បករ ជាច្រើននាក់ បានផ្ញើរសាចូលរួមរំលែកទុក្ខទៅកាន់ ក្រុមគ្រួសារ របស់កញ្ញាផ្ទាល់ផងដែរ។កើតចាស់ឈឺស្លា ប់ គឺជាច្បាប់នៃធម្មជាតិ យ៉ាងណាក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រមបំផុត ទៅកាន់តារាសម្តែង កញ្ញា សូដា នីតា ផង ព្រោះមកដល់ថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២០ នេះ នាងត្រូវបាត់បង់អ្នកម្តាយជាទីស្រលាញ់ ដែលត្រូវព្រាត់ និងខានបានជួបគ្នា ជារៀងរហូត។នៅប៉ុន្មានម៉ោងមុន ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២០នេះ យើងបានឃើញ ហើយថា តារាសម្តែង កញ្ញា សូដានីតា បានបង្ហោះសារ យ៉ាងកំសត់មួយ តាមរយៈគណនីយហ្វេសបុគ្គលផ្ទាល់ខ្លួនដែលមានឈ្មោះ So Danita ក្នុងខ្លឹមសារថា «កាត់អាយុកូន៥ឆ្នាំ១០ឆ្នាំក៏បាន ឬរហូតចាំទៅជុំជាមួយកូនក៏បាន កូនមិនទទួលបានទេ នូវការបាត់បង់ម៉ាក់បែបនេះ ក្រោកឡើងណាម៉ាក់” កូនរកការព្យាបាលអស់ហើយ ទោះថ្លៃប៉ុន្មានពាន់ដុល្លារក៏មិនអីដែរ ក៏កូនស៊ូដើម្បីម្តាយកម្សត់ម្នាក់ និងគ្រួសារមួយនេះ មិនហត់ទេម៉ាក់។ កុំទៅចោលកូន កូនអត់មានអ្នកណាឱបកូន កក់ក្តៅជាងម៉ាក់ឱបកូ ននោះទេ។ ក្រោកមកម៉ាក់ កុំខ្លាចកូនហត់ កូនអស់លុយច្រើន ដោយសារម៉ាក់អី ជីវិត ១ នេះម៉ាក់ឲ្យកូន កូនមិនខ្លាចរហែកសាច់ដាច់ឈាមដោយសារតែមើលថែម៉ាក់នះទេ”សូមបញ្ជាក់ថា ៖ សម្រាប់បងប្អូនដែលមានបំណងចង់ទៅចូលរួមពិធីបុណ្យស ពនេះ គឺអាចទៅចូលរួមបាន ដែលកម្មវិធីបុណ្យ នឹង ប្រារព្ធធ្វើនៅផ្ទះប្អូនស្រី សូ ដានីតា ផ្ទាល់ នៅក្នុងបុរី ប៉េងហួត ផ្លូវជាសុភារ៉ា ជាប់ បុរី វិមានភ្នំពេញ។