ស្អាតហើយចិត្តល្អទៀត! ដើម្បីទប់ស្កាត់ជំងឺកូរូណា សុខ ពិសី បានបរិច្ចាកថវិការនូវទឹកប្រាក់ចំនួន

ភ្នំពេញ៖​ ជាការពិតណាស់ កម្ពុជាកំពុងមានបញ្ហារឿងជំងឺ Covid-19 ដែលកមពុងរីករាលដាលច្រើនជាងមុន សរុបរហូតដល់ ៨៧ករណីទូទាំងប្រទេសកម្ពុជា។ យ៉ាងណាមិញ យើងក៏ឃើញមានសកម្មភាពល្អៗរបស់សិល្បករ សិល្បការិនីជាច្រើនដួង បានបង្ហាញពីវិធីសាស្ត្រនៃការថែទាំសុខភាព ដើម្បីការពារពីជំងឺមួយនេះ។ ក្នុងនោះដែរ សិល្បករសិល្បការិនី ក៏បានបរិច្ចាគជាថវិកា ដើម្បីជួយទប់ស្កាត់ជំងឺ Covid-19 បើទោះបីតិចក្ដីច្រើនក្ដី នេះគឺជាទឹកចិត្តដ៏ល្អ សម្រាប់ការសម្រួលទៅដល់ការចំណាយរ​បស់ប្រទេសជាតិ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។ជាក់ស្ដែង​ ប៉ុន្មាននាទីមុននេះ លោក ហេង ឡុង បានបង្ហោះថា តារាចម្រៀងស្រី សុខ ពិសី ក៏បានចូលរួមចំណែក បរិច្ចាគជាថវិកាផងដែរ។ ដោយនាងបានបរិច្ចាគទឹកប្រាក់ផ្តាល់ខ្លួនរហូតដល់ ២ពាន់ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាហើយទឹកចិត្ត និង ជាគំរូដ៏ល្អរបស់ សិល្បករ សិល្បការិនី សម្រាប់សង្គមខ្មែរទាំងមូល ពេលមានបញ្ហាអ្វីកើតឡើង ក៏មានការសាមគ្គីគ្នា ផ្ដល់ជាកម្លាំងចិត្ត ជាពិសេសការបរិច្ចាគជាថវិកាផ្ទាល់ខ្លួនដើម្បីជាតិ ក្នុងការទប់ស្កាត់ និង ការពារពីជំងឺ Covid-19 នេះ៕ សូមទស្សនារូបភាពខាងក្រោម៖