បន្ទាប់ពីត្រូវដាក់ដោយឡែកពីគ្នាអស់ជាច្រើនថ្ងៃ ពេលនេះ Lydia និងស្វាមី បាននៅជុំគ្នាហើយ

ថៃ៖ គឺជារឿងដ៏ភ្ញាក់ផ្អើល បន្ទាប់ពី តារាសម្ដែងប្រុសស្រី ដែលជាស្វាមី ភរិយានឹងគ្នា រវាង លោក Matthew និង នាង Lydia បានចេញមកប្រកាសថាខ្លួន បានផ្ទុកកូរូណា រួចមក អ្នកទាំងពីរក៏ ត្រូវបានដាក់ព្យាបាលដាច់ដោយឡែក ដែលធ្វើឲ្យពួកគេ ត្រូវឃ្លាតឆ្ងាយពីគ្នា រួមទាំងកូនៗ ប្រុសស្រី និងក្រុមគ្រួសារ ទាំងមូលផងដែរ។ប៉ុន្តែ កាលពីពេលថ្មីៗនេះ តារាស្រី Lydia ស្រាប់តែ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមិត្តៗរួមអាជីពជាច្រើន មានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាព ដែលទើបតែ បានបង្ហោះនៅក្នុងបណ្ដាញសង្គម Instagram ដែលជារូបគូ ជាមួយនឹង ស្វាមីរបស់នាង លោក Matthew ដោយក្រោយពី ត្រូវបានព្យាបាលដាច់ដោយឡែក ពីគ្នា អស់រយៈពេល ជាច្រើនថ្ងៃមក​ពេលនេះ អ្នកទាំងពីរ បាននៅជុំគ្នាវិញហើយ។ នៅក្នុង ការបង្ហោះនោះដែរ នាងបានសរសេររៀបរាប់ថា៖ សូមចែករំលែកព័ត៌មានផង បន្ទាប់ពី ត្រូវបែកគ្នា អស់រយៈពេល ជាងមួយសប្តាហ៍ ឥឡូវនេះ ខ្ញុំនិងបង Matthew បាននៅជាមួយគ្នាហើយ ហើយក៏មានកម្លាំងចិត្ត កាន់តែច្រើនដែរ។សាររបស់ Lydia បន្ទាប់ពីបានជ្រាបបែបនេះហើយ បានធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន រួមទាំងមិត្តៗនៅក្នុងវិស័យសិល្ បៈបានចូលរួមត្រេកអរ ដោយអ្នកទាំងពីរ បានមកនៅជុំគ្នាបែបនេះ ព្រមទាំងបាន ផ្ញើរការលើកទឹកចិត្ត និងសារជូនពរ ឲ្យអ្នកទាំងពីរឆាប់ជាសះស្បើយ នៅក្នុងពេល ឆាប់ៗនេះផងដែរ៕សូមទស្សនារូបភាពខាងក្រោមនេះ