ឡូយតែម្តង!គេចពីកូរូណា តូតា ទៅបង្អួតសម្រស់នៅសមុទ្រយ៉ាងរំភើយក្រោយ រៀបការរួច

ព្រះសីហនុ៖ កាលពីថ្ងៃ ១៦ ខែមិនាកន្លងទៅ តារាសម្ដែង តូតា បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលខ្លាំង ដោយបានធ្វើពិធីរៀបការយ៉ាងអធិកអធម សុទ្ធតែនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហើយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសច្រើនផងដែរ ពិសេសសុទ្ធតែតារាល្បីផ្ទាល់តែម្ដង។ជាមួយគ្នានេះដែរ គេឃើញថា កម្មវិធីរៀបការរបស់តារាស្រីរូបនេះ ត្រូវបានបញ្ចប់ទៅដោយរលូន បើទោះបីជាបច្ចុប្បន្នជំងឺកូរូណាកំពុងរីករា លដា លខ្លាំង ក៏ដោយ។ដោយឡែក ក្រោយពេលពិធីរៀបការចប់សព្វគ្រប់រួចហើយ ស្របពេល​ជំងឺ កំពុងវាយលុ កពិភពលោកផងនោះ តារាស្រីរូបនេះ មិនបាន មានគម្រោងទៅក្រេបទឹកឃ្មុំនៅឯណានោះទេ ប៉ុន្តែ គេបែជាឃើញថា នាងបាននាំគ្រួសារ ទៅលំហែ នៅតាមកោះនានា ក្នុងប្រទេស យ៉ាងសប្បាយរីករាយ។ហើយអ្វីដែលគួរឲ្យចាប់អារម្ម ណ៍នោះ គឺ ស្រីស្រស់រូបនេះ បានបង្ហាញរាង និងសាច់សខ្ចីរបស់នាងយ៉ាងស្រស់ស្អាតនៅឯសមុទ្រទៀតផង។ ហើយតាមរយៈរូបភាពទាំងនោះ មានហ្វេនៗជាច្រើនបាននាំគ្នាំសរសើរ និងខ្លះទៀត ក៏មានពាក្យជូនពរ និងឲ្យការពារពីជំ ងឺ កូរូណា ផងដែរ។ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម!!!