អត់ខ្វល់រឿងកូ រូ ណា Namfon រៀបការថ្ងៃនេះរៀងស្ងាត់ភ្ញៀវបន្តិច ក៌ប៉ុន្តែ

ថៃ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថាដោយសារតែកូ រូ ណា កំពុងវាយលុកខ្លំាងនោះ ប៉ុន្តែ នៅតែមិនមែន ជាឧបសគ្គ សម្រាប់ តារាស្រីស្រស់រូបស្អាត នាង Namfon Patcharin នៅក្នុងថ្ងៃនេះផ្ទាល់ (ថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២០) គឺជាថ្ងៃដែលនាង និងស្វាមី បានដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍ យ៉ាងមានភាពកក់ក្ដៅផងដែរ។តួយ៉ាង នៅក្នុងពិធីរៀបមង្គលការ របស់អ្នកទាំងពីរ គឺត្រូវបានរៀបចំឡើង តាមបែបប្រពៃណីថៃ នៅក្នុងសណ្ឋាគារយ៉ាងប្រណីត ដែលប្រកបដោយបរិយាកាស ដ៏ស្រស់ស្អាត ព្រមទាំងមានភាពកក់ក្តៅ ដោយមានការចូលរួមពីសមាជិកក្រុមគ្រួសារ ទាំងសងខាងទៀតផង។លើសពីនេះទៅទៀត ចំពោះកូនកម្លោះ និងកូនក្រមុំវិញ បានតែងខ្លួនជាមួយនឹង ឈុតសម្លៀកបំពាក់ ដ៏ស្រស់ស្អាត ឆើតឆាយ តាមបែបប្រពៃណី ដែលមានភាពទាក់ទាញជាទីបំផុត ព្រោះឈុតទាំងនោះ គឺត្រូវបានរចនា ឡើងចេញពីម៉ាកយីហោ ដ៏ល្បីផងដែរ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ