លោក អ៉ឺម ជីវ៉ា ឃើញជនជាតិខ្មែរឥស្លាម កើតជំ ងឺកូរូណាច្រើន មានអីស្រាប់តែលោកបោះពាក្យមួយឃ្លាថា

នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា រកឃើញអ្នកឆ្ល ងជំ ងឺកូវីដ១៩ ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខា ភិបាល ខណៈដែលជនជាតិខ្មែរឥស្លាមកាន់តែច្រើនកំពុងកើតជំ ងឺកូវីត១៩ បន្ទាប់ពីត្រឡប់ពីចូលរួមក្នុងពិធីសាសនាក្នុងប្រទេស ម៉ាឡេស៊ី នោះ លោកអុឹម ជីវ៉ា បានបង្ហោះសារលើកទឹកចិត្តដល់ជនជាតិខ្មែរឥស្លាមដែលបានកើតកូរូណានេះ កុំឲ្យបាក់ ទឹកចិត្ត ទោះជាអ្នកកាន់សាសនាក៏ជំ ងឺមួយនេះមិនរើសមុខដែរ។លោកអឹុម ជីវ៉ា បានបង្ហោះសារថា “ទោះបីពួកយើងកាន់សាសនាខុសគ្នា តែពួកយើងក៏ចេះឈឺចាប់និងស្រក់ទឹកភ្នែកដូចគ្នា ព្រោះយើងរស់នៅក្រោមដំបូលមេឃនិងដំបូលប្រទេសតែមួយ ជំ ងឺ កូរូណា វាមិនរើសមុខអ្នកស្អាត ភេទណា ឬសាសនាណាឡើយ! បើយើងប្រហែសវានិងឆ្ល ងដោយមិនដឹងខ្លួន ហើយអ្នកឆ្លងគឺជាជនរងគ្រោះដូចគ្នា!។ក្នុងដំណាក់កាលនេះគឺយើងជាខ្មែរ មិនត្រូវរើសអើងនិងបំបាក់ទឹកចិត្តជនរងគ្រោះនោះទេ នេះគឺជាពេលវេលាដែលបងប្អូនត្រូវចេះស្រលាញ់និងលើកទឹកចិត្តគ្នាគ្រប់ពេលវេលារដែលអាចធ្វើទៅបាន ហើយត្រូវចេះប្រុងប្រយ័ត្នការពារ និងជួយផ្សព្វផ្សាយព័ត៌មានដែលល្អៗ ដើម្បីជាការបានដឹងចែករំលែកនិងទប់ស្កាត់ឲ្យទាន់ពេលវេលា កុំឲ្យជំងឺមួយនេះរីករាលដាលធំជាងនេះ ។ខ្មែរស្រលាញ់ខ្មែរ  ខ្មែរជួយខ្មែរ  ចូលរួមលើកទឹកចិត្តជនរងគ្រោះដោយចាប់ផ្តើមពីខ្លួនយើងមុនគេ! ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”។