ស្លុតចិត្ត!​ក្រោយបានមើលវីដេអូតារាថៃ Matthew ដេកលើគ្រែពេទ្យទំាងសភាពស្គមស្លេកស្លំាង ជាពិសេសនោះលោកបានផ្តំាផ្ញើរផងថា

ថៃ៖ ​បន្ទាប់ពីលោកបានប្រកាសពីតេ ស្តវិជ្ ជមានលើជំងឺកូរូណា កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ កន្លងទៅគិតមកដល់ពេលនេះ Matthew Deane បានសម្រាកព្យាបាលខ្លួនៅមន្ទីរពេទ្យរយៈពេលមួយសប្ដាហ៍ហើយ។ ដោយឡែកនៅថ្ងៃនេះ ពិធីកររូបសង្ហា Matthew Deane បានបញ្ចេញវីដេអូថ្មីមួយ ដោយលោកបានបង្ហាញពីអាការមានការប្រែប្រួលខ្លះៗ យ៉ាងណាក្តីសុខភាពរបស់លោកពេលនេះហាក់ដូចធម្មតាទេ ប៉ុន្ដែលោកសូមឱ្យមហាជនទាំងអស់ កុំមើលស្រាលជំងឺរា ត ត្បា តប្រភេទនេះឱ្យសោះ ព្រោះបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងណាមួយព្យាបាលជំងឺនេះនៅឡើយទេ សូមថែរក្សាអនាម័យឱ្យបានខ្ពស់ ។ ក្នុងនោះលោកប៉ារូបសង្ហាខាងលើ ក៏បានអរគុណដល់មិត្តភក្ដិ និង អ្នកគាំទ្រទាំងអស់ដែលតែងតែលើកកម្លាំងចិត្តដល់លោក ។ ទន្ទឹមនឹងនោះ មហាជន បែរជាកត់សម្គាល់ឃើញថា គ្រាន់តែ Matthew Deane ឈឺគេងលើគ្រែពេទ្យប៉ុន្មានថ្ងៃសោះ លោកហាក់បាក់សម្រស់ខ្លាំងគួរឱ្យភ្ញាក់ផ្អើល រង្វង់ភ្នែកទាំងសងខាងជាំខ្មៅអស់ ឯពុកមាត់ពុកចង្ការដុះឡើងស្រមូម បាក់បង់ភាពសង្ហាអស់ មើលទៅគួរឱ្យអាណិតណាស់  សូមទស្សនាវីដេអូខាងក្រោមនេះ

 

View this post on Instagram

 

A post shared by Matthew Deane Chanthavanij (@matthew.deane1) on