អ៊ែមមឺរឹតប្រារព្ធទិវាទឹកពិភពលោកដោយបង្ហាញពីបច្ចេកទេសសន្សំសំចៃទឹកក្នុងប្រតិបត្តិការណ៏របស់ខ្លួន…(មានវីដេអូ)

ភ្នំពេញ ថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ – ដើម្បីអបអរសាទរទិវាទឹកពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមីនាឆ្នាំ ២០២០ អ៊ែមមឺរឹតបានបង្ហាញពីប្រតិបត្តិការរបស់ខ្លួនជាមួយនឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្ថិរភាពពោលគឺតាមរយៈបច្ចេកទេសសម្អាតយន្តហោះដែលមិនប៉ះពាល់ដល់បរិស្ថានដែលបានជួយឲក្រុមហ៊ុនសន្សំសំចៃទឹករាប់លានលីត្រជារៀងរាល់ឆ្នាំ។ ការខិតខំនេះតំណា ងឲផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់អ៊ែមមឺរឹតគឺ “ភពផែនដីរបស់យើង” ដោយការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថានដែលផ្តោតលើបីចំនុច ១.ការកាត់បន្ថយបំភាយឧស្ម័ន ២.ការប្រើប្រាក់ដោយមានទំនួលខុសត្រូវ ក៏ដូចជា ៣ .កា រអភិរក្សសត្វព្រៃនិងជម្រក។ ដូច្នេះអ៊ែមមឺរឹតធ្វើការចែករំលែកពីបច្ចេកទេសឈានមុខរបស់ខ្លួនដើម្បីបញ្ជាក់ពីសារៈសំខាន់នៃទឹកដែលជាធនធានធម្មជាតិដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

ការអនុវត្តពីបច្ចេកទេស
អ៊ែមមឺរឹតបានអនុវត្តបច្ចេកទេសសម្អាតស្ងួតលើយន្តហោះរបស់ខ្លួនតាំងពីដើមឆ្នាំ ២០១៦ ហើយនៅតែបន្តប្រើលើយន្តហោះទាំងអស់របស់ខ្លួនដល់ពេលបច្ចុប្បន្ននេះ។ នៅក្នុងបច្ចេកទេសនេះ ដំបូងគេដាក់សារធាតុរាវដើម្បីសម្អាតលើផ្ទៃខាងក្រៅទាំងមូលនៃយន្ដហោះ។ បន្ទាប់មកគេយកក្រណាត់ស្អាតប្រភេទ microfibre ដើម្បីជូតលាងសម្អាតផ្ទៃដែលក្រាំងៗ ហើយជូតចេញអស់នូវភាពកខ្វក់ធ្វើឲ្យយន្តហោះភ្លឺស្អាត។បន្ទាប់មកយន្ដហោះមានសល់នៅទ្រនាប់ការពារល្អដែលធ្វើឲ្យផ្ទៃស្រទាប់ខាងលើអាចរក្សាពន្លឺនិងមានភាពចែងចាំងបានយូរ។ វាត្រូវការបុគ្គលិកចំនួន ១៥ នាក់ ប្រើរយៈពេលប្រហែល ១២ ម៉ោងដើម្បីសម្អាតយន្តហោះប្រភេទ A380 និងប្រហែល ៩ ម៉ោងដើម្បីសម្អាតយន្តហោះប៊ូអ៊ីង 777 ។

សន្សំសំចៃទឹកខណៈដែលកាត់បន្ថយការបំភាយឧស្ម័ន
កាលពីមុន អ៊ែមមឺរឹតបានប្រើប្រាស់ទឹកច្រើនដោយមានសម្ពាធខ្ពស់នៅពេលសម្អាតយន្តហោះ ហើយការអនុវត្តនោះត្រូវបានធ្វើចន្លោះពីបួនទៅប្រាំដងក្នុងមួយឆ្នាំ។ វិធីសាស្រ្តនេះ បានប្រើទឹកជាមធ្យមជាង ១១៣០០ លីត្រ ដើម្បីសម្អាតយន្តហោះប្រភេទ A380 មួយ និងប្រមាណជាង ៩៥០០លីត្រ ដើម្បីសម្អាតយន្តហោះប៊ូអ៊ីង 777 មួយ។ រាល់ពេលសម្អាតម្តង។ បច្ចេកទេសសម្អាតស្ងួតរបស់អ៊ែមមឺរឹតនេះអាចឱ្យក្រុមហ៊ុនសន្សំសំចៃទឹករហូតដល់ជិត ១១ លានលីត្រជារៀងរាល់ឆ្នាំ។លើសពីការសន្សំសំចៃទឹក បច្ចេកទេសសម្អាតស្ងួតនេះបានជួយកាត់បន្ថយការបំភាយឧស្ម័នកាបោនរបស់ខ្លួនផងដែល។ នេះគឺដោយសារនៅពេលដែលយន្តហោះមួយត្រូវហោះធូលីដីចាប់ផ្តើមទុំលើផ្ទៃខាងក្រៅរបស់យន្តហោះ – ធ្វើឱ្យវាមានទម្ងន់ធ្ងន់និងអែរូឌីណាមិចតិច ដែលបង្កឲ្យកើនការប្រើប្រាស់ប្រេងឥន្ធនៈ។ បច្ចេកទេសសម្អាតស្ងួតនេះជួយកាត់បន្ថយបញ្ហានេះខណៈដែលវាជួយឲ្យយន្តហោះរក្សាភាពស្អាតបានរយៈពេលយូរជាងវិធីធម្មតា ជាលទ្ធផលវាជួយកាត់បន្ថយការលាងសម្អាតរហូតដល់ទៅបីដងក្នុងមួយឆ្នាំនិងការប្រើប្រាស់ប្រេងឥន្ធនៈតិចជាងមុនដោយសារតែការធូលីតិចទុំលើយន្តហោះ។ចាប់តាំងពីអនុវត្តបច្ចេកទេសនេះ អ៊ែមមឺរឹតអាចកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតរហូតដល់ ២០០ តោនជារៀងរាល់ឆ្នាំ ហើយក៏ជាចំណុចភស្តុតាងដ៏សំខាន់មួយពីរបៀបដែលក្រុមហ៊ុនបានរួមចំណែកក្នុងការផ្តួចផ្តើមប្រសិទ្ធភាពលើថាមពលប្រកបដោយស្ថិរភាពក្នុងប្រតិបត្តិការរបស់ខ្លួន។

មើលវីដេអូនេះដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលមមឺរឹតប្រើបច្ចេកទេសសម្អាតស្ងួតនៅឌូបៃ