រវល់ការងារសិល្បះប៉ុន្នឹង ឪក សុគន្ធកញ្ញា ឆ្លៀតប៉ាក់ខ្នើយផ្ទាល់ដៃជូនស្វាមីទៀត

មិត្តយុវវ័យពិតជាស្គា់តារាចម្រៀងមានប្រជាប្រិយគឺអ្នកនាង ឪក សុគន្ធកញ្ញា ហើយយ៉ាងណាមិញ គ្រាន់តែសម្រាលកូនមិនយូរប៉ុ ន្មាន ឱក សុគន្ធកញ្ញា ចាប់ផ្ដើមសម្រុកវាយលុកវិថីសិល្បៈ ចេញថតបទចម្រៀងថ្មី បង្ហាញមុខថតស្ប៉តពាណិជ្ជកម្មផ្សេងៗហូរហែ ។ មមាញឹកក្នុងការងារសិល្បៈក្នុងនាមជាកំពូលតារាចម្រៀងដ៏ល្បីផង ឱក សុគន្ធកញ្ញា ក៏មិនភ្លេចបំពេញតួនាទីជាអ្នកម៉ាក់ដ៏ល្អ មើលថែ ផ្ដល់ភាពកក់ក្ដៅដល់កូនប្រុសសំណព្វចិត្តបានយ៉ាងល្អ ។ មិនត្រឹមតែជាម្ដាយដ៏ស្រស់ស្អាតស្រឡាញ់មើលថែកូនមិនឱ្យទាស់នោះទេ ឱក សុគន្ធកញ្ញា នៅឆ្លៀតដេរខ្នើយប៉ាក់ផ្ទាល់ថៃជាកាដូផ្គាប់ចិត្តស្វាមីឱ្យកាន់តែស្រឡាញ់ដកចិត្តមិនរួចថែមទៀត ។តួយ៉ាងថ្មីៗនេះ អ្នកម៉ាក់ដ៏ស្រស់ស្អាតខាងលើ បានបង្ហោះរូបថតកូនប្រុស ២ សន្លឹកនៅលើគណនីហ្វេសប៊ុក ព្រមទាំងរៀបរាប់យ៉ាងដូច្នេះថា «លោ កកូន កំពុងពិនិត្យមើលខ្នើយដែល Mommy ប៉ាក់ដោយផ្ទាល់ដៃជូន Daddy..! ប៉ាក់ស្អាតចឹងបាន Daddy លង់ ដកចិត្តមិនរួចសោះ» ។ ងាកទៅអ្នកគាំទ្រ ភាគច្រើនមានការភ្ញាក់ផ្អើល ព្រោះ ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងទាំងមូល សូម្បីតែការងារដេរប៉ាក់ក៏ពូកែដែរ ៕ សូមទស្សនារូបភាពខាងក្រោមនេះ