តាមពិតចឹងសោះ! រូបភាព១សន្លឹកនេះមិនមែនពេលមានជំ ងឺកូរូណានោះទេ គឺតំាងពីពេល

ថៃ៖កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយដឹងថា Matthew បានផ្ទុកជំ ងឺកូរូណានេះ  លោក Matthew និង នាង Lydia ក្រោយពី អ្នកទាំងពីរ បានប្រកាសថា ខ្លួនបានផ្ទុកកូរូណា ដែលនៅខណៈពេលនេះ អ្នកទាំងពីរ ក៏ត្រូវបានដាក់ព្យា បាល ដាច់ដោយឡែក ដោយការពារមិនឲ្យមាន ការឆ្ល ងទៅដល់កូនៗ ព្រមទាំង ក្រុមគ្រួសារទាំងមូល ផងដែរ។ ប៉ុន្តែ បន្ទាប់ពីលោក Matthew ត្រូវទៅព្យាបាល ដោយបានដាក់ ដាច់ដោយឡែក ព្រមទាំង ត្រូវឃ្លាតចាកឆ្ងាយពីកូនៗទាំងពីរ របស់ខ្លួននោះ ស្រាប់តែមាន អ្នកលេងនៅក្នុងបណ្ដាញសង្គមជាច្រើន បានបង្ហោះរូបភាព ដ៏មានអត្ថន័យមួយសន្លឹក ដែលបានបង្ហាញពី ទឹកចិត្តរបស់ឳពុក និង កូនប្រុស ដែលបានត្រឹមតែ សម្លឹងមើលគ្នាពីចម្ងាយ ដែលបានឃាំងដោយផ្ទាំងកញ្ចក់ ដើម្បីការពារសុវត្ថិភាព និងព្រមទាំង បានធ្វើឲ្យហ្វេនៗជាច្រើន មានចិត្តអាណិតអាសូរចំពោះ ឳពុកកូន អ្នកទាំងពីរទៀតផង។យ៉ាងណាមិញ ស្រាប់តែ កាលពី ពេលថ្មីៗនេះ យោងតាមប្រភពមួយ ពីបណ្ដាញសង្គម Instagram បានបង្ហាញពីការពិត ដែលនៅពីក្រោយរូបភាពនោះ ដើម្បីកុំឲ្យហ្វេនៗ មួយចំនួនយល់ច្រឡំ ព្រោះរូបភាពនោះ ត្រូវបានគេយកមកកាត់ចោល ពាក់កណ្ដាល ដែលធ្វើឲ្យមើលទៅឃើញតែ Matthew និង កូនប្រុសតែប៉ុណ្ណោះ។ជាការពិត នៅក្នុងនោះដែរ គណនី Instgram មួយនេះ បានបង្ហោះរូបភាព យ៉ាងពេញ លេញ ដោយបានរៀបរាប់ថា នៅខណៈពេលនោះ គឺជាថ្ងៃ ដែលកូនស្រីរបស់ Matthew បានកើត ហើយកូនប្រុសរបស់លោក ក៏បានមកមើលប្អូនស្រីរបស់ខ្លួន តាមកញ្ចក់ផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ