ក្រោយសំរាលបានកូនស្រីភ្លាមភរិយាលោក ជា សំណាង សរសេរសារសរសើរដាក់ស្វាមីថាពិតជា

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់លោកជា សំណាង ដែលជាតារាប្រុស១ដួងមានទេព្យកោសល្យខ្ពស់ក្នុងការសំដែងនោះយ៉ាងណា មិញក្រោយពីរៀបការប្រមាណជិតបួនខែ តារាសម្តែងជើងចាស់លោក ជា សំណាង បានទទួលកូនស្រីមួយ ជាចំណងដៃដែលមានមុខមាត់ទ្រលុកទ្រលន់គួរឱ្យក្នាញ់ ។ ថ្មីៗនេះ ភរិយារបស់លោក ជា សំណាង ថែម ទាំងបង្ហោះសារអរគុណដល់លោកផងដែរ ។ នេះ ជាលើកដំបូងដែលគេឃើញភរិយារបស់លោក ជា សំណាង ដែលជាអ្នកសិល្បៈមួយរូបបានបង្ហោះ សារអរគុណដល់ស្វាមីដែ លមានអត្ថន័យថា «រយះពេលជាងបីឆ្នាំហើយ ដែលយើងឆ្លងកាត់ជាមួយគ្នាស្ទើររាប់មិនអស់ អ្វីក៏ធ្លាប់ជួបដែរ តែយើងមិនដែលបោះ បង់គ្នារហូតពួកយើងបង្កើតបានគ្រួសារដ៏កក់ក្ដៅមួយ អរគុណគ្រប់យ៉ាង»។ ការលើកឡើងរបស់ភរិយា ជា សំណាង បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រ មានការជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត។ អ្វីដែលចាប់អារម្មណ៍បើទោះបីបានរួមរស់នៅជា មួ យ គ្នានិងបានកូនស្រីមួយជាចំណងដៃក៏ពិតមែនតែ ជា សំណាង កម្រ បង្ហាញពីជីវិតឯកជនរបស់លោកខុសពីតារាដទៃ ។ គួរបញ្ជា ក់ ថា លោក ជា សំណាង បានសម្រេចចិត្តរៀបការកាលពីពាក់កណ្តាល ខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងទៅ ក្នុងវ័យ ៤៨ឆ្នាំជាមួយតារាម៉ូ ដែលមួយរូប ហើយពេលនេះពួកគេក៏ទទួលចំណងដៃកូនស្រីមួយរូបដែលមានមុខមាត់គួរឱ្យក្នាញ់ដែលមានឈ្មោះថា បេឡា