ស្ទើរតែទប់ទឹកភ្នែកមិនជាប់! ក្រោយបានឃើញរូបថតប៉ុន្មានសន្លឹករបស់តារាថៃ Matthew ឆ្លងកូរូណាបានត្រឹមអង្អែលក្បាលកូនក្នុងកញ្ចក់

ថៃ៖ ពិធីករថៃល្បីឈ្មោះ លោក​ Matthew Deane រូបលោកបានប្រាប់ថាលោក កំពុងផ្ទុកជំងឺ​ Covid-19 ដែលធ្វើឲ្យគ្រួសារ មិត្តសិល្បៈករ សិល្បការិនី និង ហ្វេនៗមានការព្រួយបារម្មណ៍ពីសុខភាពរបស់លោកជាខ្លាំង។ជាក់ស្ដែង បន្ទាប់ពីរូបលោកបានដឹងថា ខ្លួនផ្ទុកនៅជំងឺមួយនេះរួច ក៏មានសិល្បៈករ សិល្បៈការិនីដែលបានថតកម្មវិធីជាមួយនឹងលោ ក ក្នុងនោះដែរ កាលពីពេលថ្មីៗនេះ រូបលោកបានបង្ហោះរូបភាពព្រមទាំងសារខ្លីមួយ ចង់អរគុណដល់គ្រប់គ្នា ដែលបានលើកទឹកចិត្ត ដល់រូបលោក ទាំងផ្ញើសារ និង​ Com ments ហើយលោកនឹងតស៊ូយកឈ្នះពីជំងឺនេះឲ្យបាន តែយើងបានសង្កេតមើលរូបសម្រស់របស់លោកក្នុងរូបភាពនោះ ឃើញថា រូបសម្ រស់របស់លោក បានប្រែប្រួលជាងមុន ទាំងស្គម និង ស្លក់ផងដែរ ។ Matthew ត្រូវបានគេដាក់ក្នុងមន្ទីពេទ្យសម្រាប់ ព្យាបាល ដោយក្តីនឹករលឹកកូនពេក បានត្រឹមមើលពីចំងាយ បំាងដោយកញ្ចក់យ៉ាងកំសត់រូបថតមួយសន្លឹក តែអាចធ្វើអោយអ្នកស្រក់ទឹកភ្នែកបានគ្មានអ្វីឈឺចាប់ជាងពេលដែលនៅមុខកូនហើយ មិនអាចនិយាយជាមួយកូន មិនអាចអោបកូន ថើបកូន ប៉ះកូនដូចមុនឡើយ ។ សូមទស្សនារូបភាពខាងក្រោមនេះ