ក្រោយផ្ទុះកូរូណាធ្វើអោយមង្គលការ តូតា បាត់ភ្ញៀវ២០តុចុងក្រោយអ្នកម្តាយសំរេចចិត្តធ្វើរឿងរំជួលចិត្តមួយនេះ

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តជ្រាបច្បាស់រួចហើយថា មង្គលការតារាសម្ដែងល្បីឈ្មោះ ម៉ាក សែនសូនីតា និងម្ចាស់ផលិតកម្ម​អង្គរភីកឈ័រលោក ប៉ុល វិបូ បានរៀបចំផ្សំផ្គំបញ្ចប់ឈ្មោះជាគូស្នេហ៍ ចំណាយ​មាត់ញាតិរួចហើយយ៉ាងអធិកអធម្មកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ​ក្រោមវត្តមានភ្ញៀវកិត្តិយសទាំងអ្នកសិល្បៈក៏ចូលរួមច្រើនសន្ធឹកផងដែរ.ដែលធ្វើឡើងនៅសណ្ឋាគារផ្កាយ៥នោះ ក្នុងនោះផងដែល ទំាងការតុបតែងដេគ័រគឺស្អាតខ្លំាងតែម្តងជាពិសេសកូនកំលោះនិងកូនក្រមុំ រិតតែស្អាតខ្លំាងយើងឃើញមានតារាប្រុសស្រីជាច្រើនបានទៅចូលរួមអបអរសាទរក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ ម៉ាក សែនសូនីតា ក្នុងនោះដែរ យើងឃើញថាមានតារាប្រុសស្រីល្បីៗជាច្រើន បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង ស្រស់សង្ហា។ប៉ុន្តែដោយ​សារ​មានការរាលដា ល នៃកូវីដ១៩ ក៏មានការបង្ហើបថាបាត់ភ្ញៀវចូលរួម​ប្រមាណ​២០តុឯណោះ ចំពោះអវត្តមានភ្ញៀវនោះបានធ្វើឲ្យម្ហូបអាហារដែលត្រៀម​ទុកសម្រាប់​១០០តុនៃពិធីក៏នៅសល់។ម្ដាយ តូតាបង្វែរជាការធ្វើសប្បុរសវេចខ្ចប់ ដាក់ឡានភ្លែតចេញដំណើរដោយការរំលែកជាទានជូនអ្នករត់កង់បី រួមទាំងជនទុរគតនានាតាមដងផ្លូវគួរឲ្យភ្ញាក់ផ្អើល និងសាទរ៕

Posted by Oli Yang on Tuesday, March 17, 2020