អុញនោះ! នីឡា បានសម្រេចចិត្តលើកថ្ងៃរៀបការទៅចុងឆ្នំាវិញក៌ព្រោះតែមូលហេតុ

ភ្នំពេញ ៖ គម្រោងរៀបអាពាហ៍ពិពាហ៍របស់នាងនៅអំឡុងខែឧសភាឆ្នាំនេះ នឹងត្រូវលើកពេលទៅខែវិច្ឆិកា ឆ្នាំនេះវិញ។តារាកំប្លែង និងជាកូនស្រីសំណព្វចិត្តរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៧ ខែមីនានេះថា មូលហេតុដែលនាង និងក្រុមគ្រួសារសម្រេចលើកពេល ដោយសារតែមានហេតុផលចំនួន២ចំ ណុ ច គឺមកពីរវល់ការងារច្រើនមិនអាចដកឃ្លាបាន និងបញ្ហាCovid-19ដែលកំពុងកើតមាន។កញ្ញា វ៉ាន់ នីឡា បានរៀបរាប់ថា ការលើ កពេលមង្គលការនេះមិនប៉ះពាល់ចំណងស្នេហ៍របស់នាងទេ ព្រោះ នាង និងក្រុមគ្រួសារបានឯកភាពគ្នារួចហើយ ខណៈភ្ញៀវក៏មិនទាន់បានអញ្ជើញ។ ចំណែកឯកន្លែងដែលគ្រោងនឹងរៀបចំកម្មវិធី ក៏បាននិងកំពុងសម្រុះសម្រួលផងដែរ៕តារារូបនេះបានបន្ថែមថា នឹង លើកពេលទៅខែវិច្ឆិកាវិញតែសម្រាប់ពេលវេលាល្អនោះចាំឱ្យក្រុមគ្រួសារគិតគូរឡើងវិញ ។ក្នុងនោះដែរ ដោយសារតែជម្ងឺរលាកផ្លូវដង្ហើម Covid 19កំពុងតែផ្ទុះគួរឱ្យព្រួយបារម្ភស្ទើរពាសពេញពិភពលោក នោះបានធ្វើឱ្យតារាមួយចំនួនបានសម្រេចផ្អាកការចេញទៅសម្តែងនៅបរទេស និងរៀបចំពិធីនានារបស់ខ្លួន៕សូមបញ្ជាក់ថា ថ្មីៗតារាកំប្លែងរូបនេះបានឱ្យដឹងថានាងនឹងពន្យារពេលរៀបការរហូតដល់ចុងឆ្នាំវិញ។