ស្លុតចិត្តណាស់! ក្រោយឆ្លងកូរូណារួច Lydia បង្ហាញអាម្មណ៌នឹកកូនជាខ្លំាងថែមទំាងពោលចិត្តចាក់ដោតដល់បេះដូងថា

ថៃ៖ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលហើយថា  គូស្វាមី ភរិយានឹងគ្នារវាង លោក Mat thew និង នាង Lydia ត្រូវបានរកឃើញថា អ្នកទាំងពីរបានផ្ទុក Covid-19 ដែលខណៈពេលនេះ អ្នកទាំងពីរ ក៏ត្រូវបានដាក់ បំបែកចេញ ពីគ្រួសារជាទីស្រលាញ់របស់ខ្លួន ដើម្បីការពារ ការឆ្លងជំងឺ ទៅកាន់កូនៗ របស់ពួកគេផងដែរ។យ៉ាងណាមិញ បើទោះបីជា អ្នកទាំងពីរ ត្រូវបានឃុំខ្លួន ដើម្បីព្យាបាល ដាច់ដោយឡែក ដោយត្រូវឃ្លាត ឆ្ងាយពីកូនៗទាំងពីរ ក៏ពិតមែន តែពួកគេ នៅតែមានជំនឿចិត្ត និងខំប្រឹងតស៊ូ ជម្នះទៅលើ ជំងឺដ៏កា ចសា ហាវមួយនេះ និងព្រមទាំងសង្ឃឹមថា ពួកគេ នឹងជាសះស្បើយ យ៉ាងពេញលេញ ហើយអាចវិលត្រលប់ ទៅជួបជុំគ្រួសារ ក៏ដូចជា បានទៅជួបមុខកូនៗ ជាទីស្រលាញ់របស់ អ្នកទាំងពីរ បានដូចធម្មតាវិញផងដែរ៕ ដោយឡែក ដោយសារតែ ត្រូវឃុំខ្លួន ដើម្បីព្យាបាលជំងឺ Covid-19 ក៏បានធ្វើឲ្យ Lydia ត្រូវឃ្លាតឆ្ងាយពី កូនៗទាំងពីរ ម៉្យាងវិញទៀត មើលទៅ អ្នកម្ដាយរូបនេះ ហាក់ដូចជា មិនអាចទ្រាំទ្រ នឹងអារម្មណ៍ ដែលកំពុងតែ នឹកដល់កូនៗប្រុសស្រី ទាំងពីររបស់ខ្លួន ដោយកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតរបស់ កូនប្រុសស្រី Dylan និង Demi រួមជាមួយនឹង ការចាប់យករូបភាព ពេលកំពុងតែ និយាយគ្នាតាម Video Call ដោយនៅតែ បង្ហាញទឹកមុខញញឹម ព្រោះបានឃើញ កូនៗទាំងពីរ មានភាពរីករាយ ព្រមទាំង មានសុខភាពល្អទៀតផង។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ