តាមពិតគាត់សោះ! ហេងហេងតែម្តងយប់មិញនេះអ្នកចាប់បានបាច់ផ្កាពី តូតា នោះជាតារាមានរូបរាងសង្ហាម្នាក់គឺ

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ម្សិលមិញនេះគឺជាមង្គលការរបស់ តូតា ដែលធ្វើឡើងនៅសណ្ឋាគារផ្កាយ៥នោះ ក្នុងនោះផងដែល ទំាងការតុបតែងដេគ័រគឺស្អាតខ្លំាងតែម្តងជាពិសេសកូនកំលោះនិងកូនក្រមុំ រិតតែស្អាតខ្លំាងយើងឃើញមានតារាប្រុសស្រីជាច្រើនបានទៅចូលរួមអបអរសាទរក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ ម៉ាក សែនសូនីតា ក្នុងនោះដែរ យើងឃើញថាមានតារាប្រុសស្រីល្បីៗជាច្រើន បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និង ស្រស់សង្ហា។ ទស្សនិកជនប្រាកដជាចង់ដឹង ថាតារារូបណា ដែលមានសំណាងចាប់បានផ្កាកាលពីយប់មិញនេះ ក្នុងនោះដែរ ក៏មានវីដេអូដែលតារាប្រុស មានប្រជាប្រិយភាព លោក រតនៈ ពិសិដ្ឋ បានបង្ហោះ ដែលរូបលោកជាអ្នកចាប់បានផ្កាពី ម៉ាក សែនសូនីតា និង ស្វាមី។នៅក្នុងនោះដែរ ឃើញថាតារាប្រុសរូបនេះពិតជារំភើបចង់ហោះនៅពេលដែល ទទួលបានបាច់ផ្កានៅក្នុងថ្ងៃពិសេសរបស់តារាស្រីរូបនេះ ថែមទាំងទទួលបាននូវអាំងប៉ាវសំណាងផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ