ភ្ញាក់ផ្អើល! ក្រោយឃើញអ្នកមេម៉ាយ Love Riya និង អេនឌី ដឹកដៃគ្នាធ្វើរឿងមួយនេះរួមគ្នាគឺ

ប្រិយមិត្តពិតជាស្គាល់អ្នកលក់ឡេដ៌មានប្រជាប្រិយភាព គឺអ្នកនាង Love Riya ហើយយ៉ាងណាមិញក្រោយលែងលះស្វាមីរួចអ្នកនាង កាន់តែទទួលប្រជាប្រិយភាពខ្ពស់ពីមហាជននោះយ៉ាងណាមិញមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអ្នកលក់ឡេដែលកំពុងមានប្រជាប្រិយភាព Love Riya បានប៉ះគ្នាជាមួយលោក អេនឌី ជាលើកដំបូងនៅក្នុងការសម្តែង MV ហើយអ្វីដែលចាប់អារម្មណ៍ ទោះបីមានវ័យខុសគ្នាតែគេសម្គាល់ឃើញអ្នកទាំងពីរពិតជាស័ក្តិសមគ្នា ។ មានការរង់ចាំទស្សនាជាច្រើនពីសំណាក់ហ្វេនៗរបស់អ្នកលក់ឡេដែលមានប្រជាប្រិយភាពរូបនេះនៅក្នុងការសម្តែង MV ថ្មីនេះ ។គេចាំបានថា កំឡុងពេលមានផ្ទៃពោះ Lo ve Riya ធ្លាប់អះអាងនាងមានបំណងចង់ប្រឡូកក្នុងសិល្បៈ ដែលពេលនេះបំណងរបស់នាងក៏បានសម្រេចហើយក្រោយពីបែកបាក់ស្វាមីក្មេង ដោយនាងក៏បានលេចមុខជាបន្តបន្ទាប់នៅក្នុងកម្មវិធីនានារបស់ទូរទស្សន៍ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះគេបានឃើ ញលោក អេនឌី បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយលោកថតកៀកកើយជាមួយអ្នកមេម៉ាយសាច់ខ្ចីរូបនេះជាមួយនឹងសារខ្លីថា «ឆាប់ៗនេះជាមួយនឹង MV ថ្មី ដែលរួមសម្តែងដោយអ្នកនាង Love Riya » ។ ក្នុងនោះ អេនឌី មិនបានបញ្ជាក់ថាជាបទចម្រៀងប្រភេទអ្វីឡើយ ។ក្រោយពីបែកផ្លូវជាមួយស្វាមីដោយបន្សល់ទុកនូវកូនស្រីតូចមួយដែលមិនទាន់មានអាយុមួយខួបផងនោះ គេស ង្កេតឃើញ Love Riya កាន់តែមានសម្រស់ស្អាត ជាពិសេសនាងកាន់តែទាក់ទាញជាមួយនឹងគ្រឿងពេជ្រចែងចាំងដែលមួយឈុតៗមានតម្លៃដល់ទៅរាបម៉ឺនដុល្លារឯណោះ ៕