ភ្នំពេញ ៖ អ្វីដែលសោកស្តាយរកអ្វីថ្លែងមិនបាននោះបានមកដល់ហើយ ដែល ខណះនៅវេលាម៉ោង១២ និង០៦នាទីថ្ងៃត្រង់ថ្ងៃទី២៨ មករា នេះ នឹងមានការដង្ហែសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ទៅកាន់វត្ត«សំរោងអណ្តែត» ដើម្បីបូជា ។ ចំពោះម៉ោងដែលត្រូវបានកំណត់និងរៀបចំបូជានោះ គឺនៅវេលាម៉ោង០១ និង១៥នាទីរសៀលថ្ងៃដដែលនេះ ។
ពិតជារឿងដ៏សោកសៅ និងក្ដុកក្ដួលជាទីបំផុត សម្រាប់ក្រុមគ្រួសារតារាចម្រៀង ខេមរៈ សិរីមន្ត ក៏ដូចជាអ្នកសិល្បៈនានា ដែលបានបាត់បង់អ្នកសិល្បៈរួមអាជីពម្នាក់ ដែលប្រកបដោយទេពកោសល្យ ។ ក្នុងនោះផងដែរទឹកមុខអ្នកចូលរួមទំាងអស់ស្រពាប់ស្រពោន និងក្តុកក្តួលរកអ្វីថ្មីថ្លែងមិនបាន ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវិឌីអូខាងក្រោម
ផ្សាយផ្ទាល់ (Live)៖ សពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានដង្ហែរចេញពីគេហដ្ឋាន ដើម្បីទៅបូជាតាមគន្លងព្រះពុទ្ធសាសនា នៅវត្តសំរោងអណ្ដែត
Posted by Fresh News on Sunday, January 27, 2019