រកឃើញកន្លែង យកម៉ាសដែលប្រើប្រាស់ហើយ ទៅផលិតនិងអ៊ុតអោយស្អាតឡើងវិញ ដែលស្ថិតនៅឯ

បរទេស៖ ការចុះឆែកឆែរនេះ រកឃើញមនុស្សវ័យជំទង់៦នាក់ ដែលកំពុងធ្វើការ ដោយមានអ្នកខ្លះជាអ្នកបោកគក់ម៉ាស អ្នកខ្លះអុ៊តឡើងវិញ ដោយប្រើប្រាស់បច្ចេកទេសយកឬស្សីដាក់សងខាងទាញម៉ាសអោយត្រង់ដូចម៉ាសថ្មី មុនពេញបត់ចូលប្រអប់នាំចេញវិញ។ កាលពីថ្ងៃទី២ ខែមីនានេះ មន្ត្រីរដ្ឋបាលសុខភាពសាធារណៈ សហការជាមួយប៉ូលីសថៃ បានឆ្មក់ចូលបង្ក្រាប ផ្ទះមួយកន្លែងនៅ ស្ថិតក្នុងស្រុកWihan Daeng ខេត្ត Saraburi ដែលធ្វើសកម្មភាពផលិតម៉ាសឡើងវិញ ដោយធ្វើការលាងសម្អាតម៉ាសដែលប្រើប្រា ស់រួច និងអ៊ុតម៉ាសទាំងនោះ ដើម្បីវេចខ្ចប់ទុកលក់ឡើងវិញ។ការចុះបង្ក្ រាបរកឃើញម៉ាស៊ីនបោកខោអាវ១គ្រឿង ឆ្នាំងអ៊ុត២ និងរកម៉ាសដែលប្រើប្រាស់រួចប្រមូលដាក់ថង់ជាច្រើន ដែលត្រៀមនឹងធ្វើការផលិតឡើងវិញ ក្នុងនោះផងដែរផ្ទះនេះជាកម្មសិទ្ធិរបស់ អ្នកស្រី Chintana Namwichai អាយុ ៤៧ ប៉ុន្តែមិនមានវត្តមានម្ចាស់ផ្ទះទេ មានតែកូនប្រុសម្ចាស់ផ្ទះកំពុងមើលការខុសត្រូវលើបុគ្គលិកតែប៉ុណ្ណោះ។គួររំលឹកផងដែរថា ករណីស្រដៀងនេះ ធ្លាប់កើតមានមកហើយ ក្នុងប្រទេសវៀតណាម ដែលការលួចផលិតម៉ាសគ្មានស្តង់ដា ឬយកម៉ាសប្រើប្រាស់ហើយទៅផលិតឡើងវិញវិចខ្ចប់លក់ ដោយសារតែតំរូវការកើនឡើង ពេលផ្ទុះករណី រាលដាលកូរូណា សូមទស្សនារូបភាពខាងក្រោមនេះ