ចេះម្លេះ! សត្វឆ្កែមួយក្បាលរត់ចូលទៅប៉ុស្ត៌ប៉ូលិស ដើម្បីប្តឹងផ្តល់រឿង

បរទេស ឆ្កែមួយក្បាល មានឈ្មោះថា Chico បានរត់ចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស ហើយបានជួបជាមួយនឹងលោក Rusty Martin ដែលកំពុងប្រចាំការនៅទីនោះ។ Chico បានបង្ហាញទឹកមុខដ៏រួសរាយរាក់ទាក់របស់វាយ៉ាងគួរឲ្យស្រលាញ់ ដល់លោក Martin រួមទាំងមន្ត្រីប៉ូលិសដទៃទៀត។ ប៉ុន្ដែទឹកមុខញញឹមញញែមបែបនេះ ហាក់ដូចជាកំពុងបង្ហាញថា វាបានរត់ចេញពីផ្ទះអីចឹង។សត្វឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល បានសាងភាពភ្ញាក់ផ្អើលដល់មន្ត្រីប៉ូលិស ដែលកំពុងប្រចាំការនៅប៉ុស្តិ៍ Odessa ក្នុងរដ្ឋតិចសាស់ទាំងព្រលឹម ពេលដែលវាបានរត់ចូលក្នុងប៉ុស្តិ៍ប៉ូលិសតាមទ្វារខាងមុខ ហើយស្ទុះលើកជើងមុខទាំងពីររបស់វាជាន់លើតុយ៉ាងស្វាហាប់ ហាក់ដូចជាមានដំណឹងអ្វីមួយចង់ប្រាប់ប៉ូលិសអីចឹង។ទោះជាយ៉ាងណាក៏ដោយ លោក Martin និងឆ្កែមួយក្បាលនេះ បានបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងសប្បាយរីករាយ។ក្នុងនោះដែរលោក Martin បាននិយាយថា៖ យើងទាំងអស់គ្នាពិតជារំភើបណាស់ ដែលមាន Chico នៅកន្លែងធ្វើការរបស់យើង ហើយយើងបានបោះកូនបាល់មួយឲ្យវាលេងក្នុងបន្ទប់រង់ចាំផងដែរ។ អ្នកទាំងអស់គ្នានៅទីនេះពិតជាស្រលាញ់វាណាស់។ យ៉ាងណាក្ដី លោក Martin ក៏មិនភ្លេចរកម្ចាស់ឲ្យវាដែរ ប៉ុន្តែវាជារឿងដ៏ពិបាកមួយដោយសា រផ្លាក.កសម្រាប់សម្គាល់ខ្លួនរបស់វាជ្រុះបាត់ ដូច្នេះលោកបានហៅអ្នកជំនាញម្នាក់ឲ្យមកពិនិត្យតាមរយៈមីក្រូជីប ដើម្បីកំណត់អត្តសញ្ញាណវា។ តែអ្នកជំនាញមិនទាន់មកដល់ផង ស្រាប់តែ Chico បោលចេញទៅវិញយ៉ាងលឿន។បន្ទាប់មកលោក Martin ក៏បានយករឿងរ៉ាវខាងលើនេះ ទៅបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហើយមួយថ្ងៃក្រោយមក ម្ចាស់របស់ឆ្កែបានទាក់ទងមកលោក ដោយប្រាប់ថា Chico រត់ចេញពីផ្ទះរបស់ពួកគេដែលមានចម្ងាយប្រមាណ ១.៦ គីឡូម៉ែត្រពីប៉ុស្តិ៍ប៉ូលិស ហើយពួកគេសប្បាយចិត្តណាស់ពេលឃើញវាត្រលប់មកវិញ៕