រួសរាយដូចមុនចឹង! បេឡា មកដល់ខ្មែរលើកនេះញញឹករាក់ទាក់ ឡើងហ្វេនៗពេញចិត្តគ្រប់ៗគ្នា

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់តារាសំដែងមានប្រជាប្រិយភាពខ្ពស់ពីសំណាក់មហាជន គឺបេឡានោះ ដែលសំដែងក្នុងរឿងបុ ព្វេសន្និវាសនិងទទួលបានការគំាទ្រខ្ពស់ពីសំណាក់មហាជននោះ យ៉ាងណាមិញកាលពីថ្មីៗនេះ តារាសម្ដែងស្រីថៃដ៏ល្បីល្បាញនាង Bella Ranee បានធ្វើដំណើរមកដល់ទឹកដីប្រទេសកម្ពុជាហើយ ហើយនាងក៏បានឆ្ពោះទៅផ្សារទំនើបអ៊ីអន សែនសុខ ដើម្បីចូលរួមកម្មវិធីមួយនៅល្ងាចនេះ ។ មិនខុសពីរាល់ដងនោះទេ Bella នៅតែបង្ហាញស្នាមញញឹម រួសរាយរាក់ទាក់ខ្លាំងដាក់អ្នកគាំទ្ររបស់ខ្លួន ហើយថែមទាំងបង្ហាញកាយវិការឃ្យូដៗ ក្រមិចក្រមើមគួរឱ្យស្រឡាញ់ខ្លាំងទៀតផង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖