ថាអីចេះខុស! ជម្លោះរវាងយោធាកងវិស្វកម្មម្នាក់ប្រមាណ ១០នាក់ ចូលវៃពលរដ្ឋដល់ផ្ទះឡើងហុយដីជុក ដូចរឿងភាគនោះឥឡូវនេះត្រូវបានសម្ថកិច្ច

កាលពីវេលាម៉ោង ១៤៖៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។មន្ត្រីយោ ធាកងវិស្វកម្មក្រសួងការពារជាតិ បានលើកគ្នាប្រមាណ ១០នាក់ ទៅ វា យ ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដោយសាររឿងទា ស់សម្តីគ្នានគរបាលស្រុកពាមជរ បានឲ្យដឹងថា មានករណីបង្ករអំពើ ហិ ង្សា មួយ បានកើតឡើង បង្កដោយក្រុមកងវិស្វកម្មក្រសួងការពារជាតិ មានគ្នីគ្នាប្រមាណ ១០នាក់ បានលើកគ្នា មក វា យក្រុមប្រជាពលរដ្ធ ដល់ផ្ទះដែលរស់នៅភូមិឃុំខាងលើបណ្តាលរងរបួ សទាំងសងខាង មូលហេតុទំនាស់ពាក្យសំដី។បច្ចុប្បន្ន កម្លាំងនគរបាលស្រុកពាមជរ បានប្រគល់ជនសង្ស័យជាមន្ត្រីយោធា ឲ្យកម្លាំ ងកងរាជវុធខេត្ត ដើម្បីកសាងសុំនុំរឿងបន្តតាមនីតិវិធីច្បាប់។ពាក់ព័ន្ធទៅនិងករណីនេះដែរ លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរ បានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែងដឹងថា ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុក រួមជាមួយលោកអភិបាលស្រុក និងកម្លាំងមូលដ្ឋានភូមិឃុំ បានចុះទៅដល់កន្លែងកើត ក្នុងនោះក៏បានឃាត់ខ្លួនមន្ត្រីយោធាបានម្នាក់។លោក ជា ហេង បានបញ្ជាក់ថា រឿងដែលឈានដល់ប្រើអំពើ ហិ ង្សា នេះ គឺកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មានកម្មវិធី ខនសឺតមួយ នៅភូមិតាហ៊ុយ ឃុំកំពង់ប្រសាទ ជាប់ព្រំប្រទល់ និងឃុំក្រាំងតាយ៉ងដែរ។នៅក្នុងពិធីនេះមានការផឹកស៊ីទាស់សម្តីគ្នាបន្តិចបន្តួច លុះដល់ព្រឹកឡើងភាគីទាំងពីរ បានដឹកដីផ្លូវតែមួយ ក្នុងនោះក្រុមពលរដ្ឋក៏មានរថយន្តដឹកដីដែរ ហើយក៏បានសួរគ្នាថា យប់មិញមានរឿងអី? ហើយក៏បានផ្ទុះ ហិ ង្សា ក្រុមប្រជាពលរដ្ឋរត់គេចចេញ ខណៈនោះក្រុមកងវិស្វកម្មដេញតាមវា យ គ្នា រហូតមកដល់ផ្ទះប្រជាពលរដ្ឋភូមិពងទឹក ឃុំក្រាំងតាយ៉ងតែម្តង។សមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ឈ្មោះ សោ សុផល ហៅស្វិត អាយុ២៦ឆ្នាំ ជាមន្ត្រីយោធា ហើយបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងតាយ៉ង។សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រទេសមានច្បាប់ ហេតុអីក៏សាហាវ ជនដៃដល់លើគ្នាមកវៃអ្នកភូមិ ដោយគ្មានញញើតអីបន្តិច ត្រូវអ្នកភូមិចាប់បានម្នាក់ ក្រុមកងវិស្វកម្ម ធ្វើផ្លូវ បានលើគ្នាមកវៃ អ្នកភូមិដល់ក្នុងផ្ទះយ៉ាងសាហាវស្ឋិននៅភូមិ ពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរខេត្តព្រៃវែង

Posted by Ti Srey Toch on Sunday, February 23, 2020