កម្របានឃើញ! លើកទី១ហើយ ពេជ្រ សូលីកា បង្អួតក្បាលពោះឡើងខ្ចូតតែម្តង

ជឿជាក់ថាប្រិយមិត្តជ្រាបច្បាស់រួចហើយថា ពេជ្រ សូលីកា ជាតារស្រីមានសំលេងស្រទន់ ជាពិសេសបទមនោសញ្ចេតនានោះយ៉ាងណាមិញ ពេលនេះ ផ្ទៃពោះតារាចម្រៀង ពេជ្រ សូលីកា កាន់តែខ្ទាតធំឡើងៗហើយ ខណៈកូនក្នុងផ្ទៃរបស់នាង ក៏មានអាយុច្រើនសប្ដាហ៍ និង រីកលូតលាស់ប្រកបដោយសុខភាពល្អ ។ ពពោះកូនច្រើនខែ ពេជ្រ សូលីកា មិនដែលថតរូបបង្អួតក្បាលពោះដ៏
មូលក្លំរបស់ខ្លួនឡើយ ទើបតែនៅមុននេះ តារាចម្រៀងស្រីខាងលើបានបង្ហោះរូបថតថ្មីមួយសន្លឹក ដែលបង្ហាញពីទម្រង់ក្បាលពោះខ្ទាតធំគួរឱ្យភ្ញាក់ផ្អើល ខណៈនាងកំពុងប្រលែងខ្លួននៅក្នុងអាងទឹកប្រកបដោយភាពស្រស់ស្អាត ធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ។ ដូចប្រិយមិត្តភាគច្រើនបានជ្រាបស្រាប់ហើយថា ពេជ្រ សូលីកា មានរូបរាងតូចច្រឡឹង មុខមាត់កំប្លង់ៗស្រស់ស្អាតស្រាប់ ដល់ពេលនាងមានផ្ទៃពោះ ក៏នៅតែមិនបាត់បង់សម្រស់ទៅណាដដែល ៕ សូមទស្សនារូបភាពខាងក្រោមនេះ