គូគេ! ឃើញបែបនេះមិនមែនខាងប្រុសជាអ្នកមានលុយអីនោះទេ ប៉ុន្តែអាចអោយកូនក្រមុំបាក់ចិត្តស្រលាញ់ក៌ព្រោះតែហេតុផលនេះគឺ

ហ្វេសប៊ុក ក្តីស្នេហា​ និងក្តីស្រលាញ់​ចំពោះ​គ្នា​ វាមិនមែនជារឿង​ចៃដន្យ​នោះ​ទេ​ គឺសុទ្ធតែជា​និស្ស័យ​ និងជាអ្វីៗ​ធ្លាប់បាន​សាង​រួមគ្នាពី​អតីត​ជាតិ​ នេះបើយើង​និយាយបែបជំនឿ​ ប៉ុន្តែ​បើសិនជាយើងបានជួបអ្នកដែលយើង​ពេញចិត្ត​ និងស្រលាញ់ហើយនោះ​ គួរតែចេះ​ថែរក្សា​ឲ្យ​បានល្អ​ កុំដល់ពេលតែបាត់បង់ហើយ​ ទើបស្តាយក្រោយនោះ។យ៉ាងណាមិញកាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ចំនែកឯគូស្នេហ៏មួយគូរនេះវិញ ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាទីបំផុត ព្រោះតែខាងប្រុសមិនសូវមានសម្រស់ស្រស់សង្ហារនោះទេ ហើយថែមទាំងមានកំពស់ទាបជាងកូនក្រមុំដាច់តែម្ដង ប៉ុន្ដែខាងប្រុសតស៊ូរហូតអាចឆក់យកបេះដូងខាងស្រី ទល់តែបានសម្រេចតែម្ដង។ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ Premium Picture បាន សរសេរយ៉ាងដូច្នេះថា៖”កុំចុះចាញ់និងវាសានា កុំចុះចាញ់និងសម្តីគេ ត្រូវខំប្រឹងប្រែងទ្បេីង ហេីយឆ្ពោះទៅមុខជាមួយគ្នា បងមិន មែនជាបុរសដែលមានលុយច្រេីនទេ ហេីយរូបរាងក៏មិនសង្ហារដែល តែបងមានភាពស្មោះត្រង់ ស្រលាញ់អូន និងធេី្វអោយអូនមានស្នាមញញឹមគ្រប់ពេល សុំជួយស៊ែរ និងផ្តល់កំលាំងចិត្ត អោយពួកគាត់ទាំងពីរនាក់ផង នេះជាអារម្មណ៍របស់កូនកំលោះ និយាយចេញពីក្នុងចិត្ត”។ សូមទស្សនារូបភាពខាងក្រោមនេះ