រឿងធំហើយ!! យាយសក់គ្រវី ត្រូវបានចុះក្នុងបញ្ចីស្បែកខ្មៅ ហាមមិនអោយជាន់ដីប្រទេសហ្វីលីពីន ក្រាយពីបានប្រព្រឹត្តិកំហុសដ៌ធំមួយនេះគឺ..

ថៃ៖ ថ្មីៗនេះមានដំណឹងលេចឮថា តារាហ្វេសប៊ុកជនជាតិថៃដ៏ល្បីល្បាញ មានរហ័ស្សនាយាយគ្រវីសក់ ត្រូវបានគេចុះក្នុងបញ្ជីខ្មៅហាមមិនឳ្យចូលប្រទេសហ្វ៊ីលីពីន ដោយយោងតាមមូលហេតុ គាត់បានរំលោភបំពានកិច្ចសន្យាទៅសម្ដែងនៅក្នុងប្រទេសមួយនេះ ។យាយគ្រវីសក់ ដែលមានឈ្មោះពិត សិតាំង បួថេង បានចូលខ្លួនបកស្រាយនៅលើបណ្ដាញសារព័ត៌មាននានាក្នុងប្រទេសថៃយ៉ាងដូច្នេះថា សម្រាប់ព័ត៌មានដែលថាខ្លួនបានស្ថិតក្នុងបញ្ជីខ្មៅរបស់ ប្រទេសហ្វ៊ីលីពីននេះ គឺជាការពិត ប៉ុន្តែគាត់ពុំខ្វល់ឡើយ​ ហើយគាត់ក៏មិនចង់ជាន់លើទឹកដីប្រទេសហ្វ៊ីលីពីនទៀតដែរ ។តារាហ្វេសប៊ុកដដែលបានឳ្យដឹងយ៉ាងដូច្នេះថា កាលពីថ្ងៃទី ១៩ ខែតុលា កន្លងទៅ គាត់ត្រូវបានអ្នករៀបចំកម្មវិធីនៅហ្វ៊ីលីពីនអញ្ជើញទៅសម្ដែង ប៉ុន្តែពេលទៅដល់ស្រាប់តែគេបង្ហាញកិច្ចសន្យាមួយមកឳ្យគាត់ចុះហត្ថលេខា ដោយនៅក្នុងកិច្ចសន្យានោះគឺហាមមិនឳ្យគាត់បង្ហោះវីដេអូឃ្លីបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និងត្រូវចូលរួមសម្ដែងនៅក្លឹបក្សាន្តនានាដូចដែលបានកំណត់ ។ប្រភពដដែលបន្តថា អ្នករៀបចំកម្មវិធីបានបង្គាប់ឳ្យគាត់ ដើរសម្ដែងជាច្រើនក្លឹបកម្សាន្ តពោលគឺលើសពីអ្វីដែលបានកំណត់នៅក្នុងកិច្ចសន្យា ដោយធ្វើឳ្យគាត់មិនសប្បាយចិត្ត ព្រមទាំងបដិសេធមិនចូលរួម ហើយសម្រាប់ការបដិសេធនេះ បានធ្វើឳ្យក្រុមហ៊ុនអ្នករៀបចំកម្មវិធីនៅហ្វ៊ីលីពីនខាតលុយកក់ទីតាំងជាច្រើនពាន់ម៉ឺនដុល្លារឯណោះ ។ក្រោយមកភាគីអ្នករៀបចំកម្មវិធីនៅហ្វ៊ីលីពីន បានរៀបចំឯកសារប្ដឹងយាយគ្រវីសក់ ហើយលទ្ធផលយាយគ្រវីសក់ ត្រូវបានចុះឈ្មោះចូលក្នុងបញ្ជីខ្មៅ ហាមមិនឳ្យចូលប្រទេសហ្វ៊ីលីពីនចាប់ពីថ្ងៃនោះតទៅ ។សូមបញ្ជាក់ថា តារាហ្វេសប៊ុកភេទទី៣ សិតាំង បួថេង បានកសាងភាពល្បីល្បាញរបស់ខ្លួនតាមរយៈក្បាច់រាំគ្រវីសក់ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើននាក់ ស្ទើរតែពេញទ្វីបអាស៊ីទាំងមូលផងដែរ ៕សហការី KBN ប្រភព៖ kapook