ពិតជាស្មានមិនដល់មែន! កូនប្រុស នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ លាចាកលោកនេះទំាងខ្លួននៅវ័យក្មេងល្ហក់ក៌ព្រោះតែ

(ភ្នំពេញ)៖ការបាត់បង់កូនប្រុសពៅ ដែលជាមន្រ្តីនគរបាលជាតិម្នាក់ផងនោះ បានធ្វើឲ្យនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អតីតស្នងការនគរបាលរាជធានីភ្នំពេញ និងភរិយា ព្រមទាំងកូនៗ ទាំង២នាក់ទៀត តក់ស្លុតយ៉ាងខ្លាំងស្ទើរតែគាំងបេះដូងទៅហើយ ដោយ សារ ការចាកចោលរបស់កូននាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធាននាយកដ្ឋានអង្គរក្ស ក្រ សួងមហាផ្ទៃ និងលោកស្រី យីវ នារ៉ាដា ព្រមទាំងក្រុមគ្រួសារទាំងមូលនៅពេលនេះ កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត មិនអាចរកពាក្យអ្វីមកថ្លែងបាននោះទេ ក្រោយកូនប្រុសពៅជាទីស្រឡាញ់បំផុត បានទទួលមរណភាពត្រឹមអាយុ ២១ឆ្នាំ។មុនពេលស្លា ប់ ពោលនៅពេលថ្ងៃ យុវជន រ៉ុថ បញ្ចរង្គ បានលេងសើចសប្បាយជាមួយក្រុមគ្រួសារ និងអ្នកនៅផ្ទះរបស់លោក ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ស្រាប់តែលាទៅជារៀងរហូតតែម្តង។ក្រោយកូនប្រុសទទួលមរណភាពភ្លាម នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានពោលពាក្យពេជន៍ទុក្ខសោកនៅលើ Facebook ថា «កូនប្រុសពៅរបស់ខ្ញុំ គេបានលាលោកទៅចោលខ្ញុំ និងក្រុមគ្រួសារទាំង ក្មេងខ្ចី ជារៀងរហូត ហើយដោយបន្សល់ទុកនៅការសោកសង្រេង និងអាលោះ អាល័យរកអ្វីប្រៀបពុំបានពីយើងខ្ញុំ»។ពិធីបុណ្ យស ពយុវជននគរបាលជាតិ នៅនាយកដ្ឋានការពាររូបនេះ បានរៀបចំធ្វើឡើងតាមប្រពៃណី ស្ថិតនៅភូមិគ្រឹះរបស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ តាមផ្លូវបេតុង ក្រុមទី១ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។នេះចាត់ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយ ចូលរួមបុណ្យសពឲ្យបានគ្រប់គ្នា តាមសទ្ធាជ្រះថ្លាកុំបីខានឡើយ៕ សូមបញ្ចាក់ផងដែលថា កំលោះ រ៉ុថ បញ្ចរង្គ អាយុត្រឹម ២១ឆ្នាំ បានទទួលមរណភាពដោយគ្មានលាឪពុកម្តាយ និងបងប្រុស បងស្រីមួយម៉ាត់ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរោគាពាធ។