ក្តៅៗ! ច្បាស់ការហើយ! រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកទេសចរណ៍២០នាក់នៅលើកប៉ាល់ ដែលធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញលទ្ធផលថា

(ភ្នំពេញ)៖ សូមជំរាបថា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្ញៀវទេសចរចំនួន២០នាក់ ដែលស្ថិតនៅលើកប៉ាល់ Wester dam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ ជាង២០០០នាក់ ក្នុងនោះមាន២០នាក់ ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាក្រពះ ពោះវៀន និងរាករូសជាដើម ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ប៉ុន្តែនៅពេលនេះលទ្ធផលបានបង្ហាញហើយថា ពុំមានផ្ទុកកូរ៉ូណា ឬ Covid-19 នោះឡើយ។យ៉ាងណាមិញ នៅទីបំផុតលទ្ធផលធ្វើតេស្តិ៍ពីមន្ទីរពិសោធន៍ប៉ាស្ទ័របានបង្ហាញហើយថា អ្នកទេសចរណ៍២០នាក់នៅលើកប៉ាល់ WESTERDAM មិនមានផ្ទុកកូរ៉ូណា ឬ Cov id-19 នោះទេ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News មុននេះបន្តិចនាយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា «តារាងលទ្ធផលពីប៉ាស្ទ័រឃើញថា អ្នកទេសចរណ៍២០នាក់មិនមានផ្ទុកកូរ៉ូណា ឬ Covid-19 នោះទេ»។