ផ្ទុះបាត់! ស្ងាត់ៗ អ៊ុក សុវណ្ណារី ចេញបទថ្មី១ “រើសពេក” ទទួលបានការគាំទ្រខ្លំាងរហូតមហាជនគ្រប់គ្នាលាន់មាត់ថា

ភ្នំពេញ បច្ចុប្បន្ននេះ អ៊ុក សុវណ្ណារី ក៏បានក្លាយជាតារាចម្រៀង ដ៏មានប្រជាប្រិយម្នាក់ ប្រចាំផលិតកម្ម Galaxy Navatra រាល់បទជាច្រើន របស់ អតីបេក្ខនារីរូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងសឹងតែមិនគួរឲ្យជឿ ពីមហាជនទូទៅ។ជឿជាក់ថាអ្នកគាំទ្រ ជាច្រើន ពិតជានៅចាំ មិនទាន់ភ្លេចទេមើលទៅ កុមារីម្នាក់ឈ្មោះ អ៊ុក សុវណ្ណារី ​នោះ ដែលជាអតីបេក្ខនារី ធ្លាប់ចូលប្រឡងក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះជា សុវណ្ណារី មិនទទួលបានជ័យលាភីក៏ដោយ ក៏ កុមារីរូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើនរបស់ខ្លួន។ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងផលិតកម្ម Galaxy Navatra ទើបបានបញ្ចេញបទចម្រៀងថ្មី មួយបទទៀតហើយរបស់ អ៊ុក សុវណ្ណារី ក្រោមចំណងជើងថា “រើសពេក” ដែលជាការ និពន្ធ Melody និងទំនុកច្រៀងដោយ យឹម តាស្រង់ ព្រមទាំង និពន្ធបទភ្លេង ដោយ សាក់។ក្រោយពីស្តាប់ចប់ អ្នកគាំទ្រ ជាច្រើនលាន់មាត់ថា ពិតជាពីរោះខ្លាំងណាស់ ហើយក៏មានអ្នកខ្លះទៀត ចូល comment ថា “មួយបទនេះដឹងតែផ្ទុះខ្លាំងហើយមើលទៅ” មានម្នាក់ទៀតបន្ថែមថា “ពីរោះណាស់ អ្នកនិពន្ធពូកែ រកបទណាស់ ត្រូវនឺងសំលេងរបស់គាត់”។ តោះកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា៕ សូមទស្សនាវីដេអូខាងក្រោមនេះ