អុញនោះ! ក្រោយល្បីកក្រើកកកូរកកាយជម្លោះប្តីប្រពន្ធអ្នកលក់ឡេនោះមានអី ផន សុផារី ដាក់មួយឃ្លាអោយថា

ភ្នំពេញ កន្លងមកប្រិយមិត្តជ្រាបច្បាស់ហើយថា ផន សុផារី តែងបង្ហាញសេចក្ដីសុខ ភាពផ្អែមល្ហែមរវាងប្ដី-ប្រពន្ធបង្ហោះនៅលើបណ្ដាញសង្គមជាហូរហែ ប៉ុន្ដែនៅពីក្រោយខ្នងនោះ អតីតតារាកំប្លែងសាច់សខ្ចីរូបនេះក៏សារភាពថា ប្ដី-ប្រពន្ធអ្នកទាំងពីរក៏ធ្លាប់ខឹង ធ្លាប់ឈ្លោះ ធ្លាប់យំ ធ្លាប់អន់ចិត្តជាមួយគ្នាដូចជីវិតគូផ្សេងទៀតដែរ ប៉ុន្ដែពួកគេជាមនុស្សស្រឡាញ់កិត្តិយស មិនឆេវឆាវយករឿងរ៉ាវក្នុងគ្រួសារមកហែកហួរគ្នាតាមហ្វេសប៊ុកឱ្យអ្នកនៅជុំវិញខ្លួនវាយតម្លៃជាដាច់ខាត ទោះបីជាថ្ងៃក្រោយជីវិតប្ដី-ព្រពន្ធអ្នកទាំងពីរដើរដល់ផ្លូវបំបែកក៏ដោយ លើកលែងតែបញ្ហានោះទាមទារឱ្យបកស្រាយ ។ផន សុផារី រៀបរាប់ថា «ខ្ញុំសារភាពថា ខ្ញុំក៏ធ្លាប់ខឹង ធ្លាប់យំ ធ្លាប់អន់ចិត្ត ធ្លាប់ឈ្លោះគ្នាដូចតែប្តីប្រពន្ធគេផ្សេងដែរ ប៉ុន្តែពួកខ្ញុំជាអ្នកស្រឡាញ់កិត្តិយស មិនដោយសារតែអារម្មណ៍មួយឆាវ រឿងផ្ទៃក្នុងគ្រួសារខ្លួនឯងយកមកហែកកេរ្ដិ៍ ផុស status drama ធ្វើឱ្យអ្នកជុំវិញខ្លួនវាយតម្លៃនោះទេ លើកលែងតែបញ្ហានោះទាមទា រការបកស្រាយ» ។នាងបន្តទៀតថា «ទោះបីថ្ងៃក្រោយមើលមិនឃើញពួកខ្ញុំត្រូវមានបញ្ហារហូតដល់ដើរផ្លូវបំបែក គឺសូមបែកទាំងស្ងៀមស្ងាត់ ដោយមិនហែកកេរ្តិ៍គ្នានោះទេ ព្រោះវាគ្មានបានអ្វីជួយឱ្យប្រសើរទេ អ្នកដែលឃើញយើងផុស គេមិនអាចជួយអ្វីបានទេ គ្រាន់តែអ្នកចូលចិត្តយើងគេអាណិត អ្នកស្អប់យើងគេសើចចំអកប៉ុណ្ណឹង (ខ្ញុំអាចនិយាយបាន ព្រោះខ្ញុំធ្លាប់ធ្វើបាន)» ។ជាអ្នកម្ដាយគេមួយរូប ផន សុផារី លើកឡើងទៀតថា «គ្មានអ្វីសំខាន់ជាងការគោរពឱ្យតម្លៃគ្នា ស្មោះត្រង់យល់ចិត្តគ្នានោះទេ ជិវិតមនុស្សយើងខ្លីណាស់ ទាន់មានពេលវេលា ទាន់នៅមានឱកាស ព្យាយាមធ្វើវាឱ្យល្អបំផុត កុំឱ្យមានពាក្យថា ស្តាយក្រោយ …» ៕សូមបញ្ចាក់ផងដែលថាស្របពេលដែរអតីតប្ដី-ប្រពន្ធអ្នកលក់ឡេដ៏ល្បីអ្នកនាង Love Riya និង លោក ហេន ឌ្រី បានឡាយវីដេ អូហែកហួរគ្នាខ្ទេចខ្ទីគ្មានសល់ទៅវិញទៅមកទាក់ទងនឹងរឿងផ្ទៃក្នុងគ្រួសារ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនក៏នាំគ្នាអាណិត តែមួយចំនួនទៀតក៏នាំគ្នាសើចចំអក និង វាយតម្លៃតាមការមើលឃើញផ្សេងៗគ្នានោះ ពេលនេះស្រាប់តែអតីតតារាកំប្លែង ផន សុផារី បានបង្ហោះសារបដិសេធមិនធ្វើបែបនេះជាដាច់ខាត ។