ញាក់សាច់! នេះជាសម្រស់ អ៊ុក សុវណ្ណារី ក្រោយកែច្រមុះនិងចង្កាជាលើកទី២ ពិតជាស្រស់ស្អាតមិនធម្មតាទេ

ភ្នំពេញ៖ បន្ទាប់ពីធ្វើការកែម្តងរួចហើយ តារាស្រីវ័យក្មេងរូបនេះក៏បានធ្វើការទៅកែបន្ថែមទៀត ឲ្យច្រមុះមើលទៅឃើញខ្ពស់ស្អាតជាងមុនទៀត ស្របពេលដែលហ្វេនជាច្រើនកាន់តែសឹងតែមិនគួរឲ្យជឿ ថានាងនៅក្មេងប៉ុន្តែហ៊ានខ្លាំងបែបនេះ។ មិនបានប៉ុន្មានផង ក្មេងស្រីរូបនេះក៏បានធ្វើការបង្ហាញមុខរបស់ខ្លួនម្តងទៀត ក្រោយបានធ្វើការកែសម្រស់ជាលើកទី២ឲ្យមើលទៅឃើញប្លែក។អតីតបេក្ខភាពThe Voice Kids រដូវកាលដំបូង ប្អូនស្រីអ៊ុក សុវណ្ណារី បានធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយនាងបានធ្វើការទៅកែសម្រស់ ចាក់ចង្ការ ចាក់ច្រមុះឲ្យឃើញស្រួច យ៉ាងក្លាហានតែម្តង។ដោយក្នុងនោះឃើញថាមុខរបស់នាងពិត ជាស្រស់ស្អាតប្លែក ជាមួយនឹងទម្រង់មុខV ច្រមុះស្រួចទាក់ទាញ ស្អាតមើលទៅក្រមុំស្តូកតែម្តង អមជាមួយនឹងការតែងខ្លួនរបស់នាង ពិតជាគួរឲ្យសរសើរខ្លាំងតែម្តង។ទន្ទឹមនឹងនេះដែរ បណ្តាហ្វេនជាច្រើននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលសម្រស់កាន់តែស្អាតខ្លាំងឡើង ក្រោយកែសម្រស់ ទោះបីជាវ័យនៅក្មេងខ្ចីនៅឡើយយ៉ាងណាក្តី មើលទៅកាន់តែប្លែក ក្រោយបានឡើងកូដសម្តែងបទថ្មី៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពខាងក្រោមនេះ