ភ្ញាក់ព្រឺត! ស្ងាត់ៗស្រាប់តែលេចវត្តមាន ចាន់ឡា សំរេចបំនងខ្លួនធ្វើជាទាហានស្រីបាត់

ភ្នំពេញ ៖គួរ​រម្លឹកថា​ តារា​ស្រី​វ័យ​១៧​ឆ្នាំ​ កញ្ញា លៀង ចាន់​ឡា ថ្វីត្បិតតែ​នាង​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​ពិតមែន តែ​ពេលនេះ​ទីផ្សារ​សិល្បៈ​របស់​នាង​ហាក់​មានការ​មមាញឹក​ច្រើន​គួរ​សម ​ខណៈ​ពេល​ដែល​ជីវភាព ​និង​រូប​សម្រស់​នាង​ក៏​ប្រែប្រួល​ជាង​មុខ​ផង​ដែរ៕អតីត​បេក្ខភាព​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក ​X Factor ​កញ្ញា លៀង ចាន់​ឡា នាង​ក៏ត្រូវ​ទទួលបាន​ក្តី​អាណិតអាសូរ​ពី​សំណាក់​បុគ្គល​ជាច្រើន​ពេល​បាន​ដឹង​ពី​ស្ថានភាព​គ្រួសារ​នោះ​ ពេលនេះ ​បាន​បញ្ចេញ​ចម្រៀង​មួយ​បទ​មិន​ត្រឹមតែ​ពីរោះ​ទេ ​ថែមទាំង​មាន​អត្ថន័យ​ញាក់​កន្ត្រាក់​អារម្មណ៍​ទៀត​ផង។បន្ទាប់ពី​តារា​ស្រី ​កញ្ញា លៀង ចាន់​ឡា បាន​ទម្លាយ​ផ្សព្វផ្សាយ​ចម្រៀង​១​បទ​នេះ​នៅ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​យូ​ធូប​កាលពី​ថ្មីៗ​នេះ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ និង​ទស្សនិកជន​ជាច្រើន ​ភ្ញាក់ខ្លួន​ព្រឺ​ត​តែម្ដង​។​ មិន តែប៉ុណ្ណោះ​ ក៏មាន​ការ​គាំទ្រ​ និង​សរសើរ​ថា ចាន់​ឡា អាច​មាន​សមត្ថភាព​ច្រៀង​បទ​នេះ​ បាន​យ៉ាង​ពីរោះ ​និង​ចាប់អារម្មណ៍​ពី​សំណា ក់​មហាជន​គ្រប់​វ័យ​។ យ៉ាងណាមិញក្រោយស្ងាត់ពីសិល្បះមួយរយះស្រាប់តែឃើញ ចាន់ឡា ទម្លាយរូបភាពទាហានជាច្រើន ថែម ទំាងអមជាមួយសារមួយឃ្លាថា ក្តីស្រម៉ៃ ចង់ក្លាយជាទាហ៊ាន ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ