ជួយស៊ែរផង! ទីបំផុត កម្ពុជា អាចព្យាបាល ចិន ផ្ទុកជំងឺកូរ៉ូណានៅព្រះសីហុនបានហើយ ដោយប្រើវិធី…

ភ្នំពេញ​ ៖​ ប្រិយមិត្តជ្រាបច្បាស់រយចហើយករណីផ្ទុះឡើងចំពោះ កូរូណាដែលលើពិភពលោក កំពុងតែមានការភ្ញាក់ផ្អើលជាខ្លំាង ក្រោយជំងឺនេះផ្ទុះចេញពីចិន ទីក្រុវួយហាន យ៉ាងណាមិញកាលពីថ្មីៗនេះ កម្ពុជាក៌មានអ្នកផ្ទុកជំងឺនេះដែល ជាជនជាតិចិន យ៉ាងណា មិញ លោក​លី សូ​វ៉ាន់ អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​ បាន​បញ្ជាក់​នៅ​មុន​នេះ​បន្តិច​ថា រហូត​មកដល់​ពេលនេះ មិន​ទាន់​មាន​អ្នកវិទ្យា សាស្ត្រ​ណា​ម្នាក់ រក​ឃើញ​ឱសថ​សម្រាប់​សម្លា ប់​មេរោ គ​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​បាន​នៅឡើយ​ទេ​។ ប៉ុន្តែ​គ្រូពេទ្យ អាច​ប្រើ​ចំណេះដឹង​វេជ្ជសាស្ត្រ​ដើម្បី​ធ្វើការ​ព្យាបាល រហូត​អាច​ជា​សះស្បើយ​បាន។លោក​វេជ្ជបណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​ថា «​រហូតដល់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២០​នេះ អ្នកវិទ្យាសាស្ត្រ​ពុំ​ទាន់​រក​ឃើញ​ឱសថ​សម័យ ឬ​ឱសថ​បុរាណ ក្នុង​ពិភពលោក​ថា​អាច​កំចាត់​កូ​រ៉ូ​ណា ប្រភេទ​ថ្មី បាន​នៅឡើយ​។ ប៉ុន្តែ​គ្រូពេទ្យ​ អាច​ប្រើ​ចំណេះ​វិទ្យា​វេជ្ជសាស្ត្រ​របស់​គាត់​ក្នុង​ការ​ព្យាបាល​​​បែប​វេជ្ជសាស្ត្រ​តាមរយៈ​ ការ​គាំទ្រ​សុខភាព​ដល់​អ្នកជំងឺ ដែល​អាច​ជា​សះស្បើយ​បាន​ដែរ»។អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា «ជាក់ស្ដែង មាន​ករណី​មួយ ដែល​ជនជាតិ​ចិន​គាត់​មាន​អាយុ​រហូតដល់​៦០​ឆ្នាំ ភេទ​ប្រុស ដែល​គាត់​មាន​វិជ្ជមាន​កូ​រ៉ូ​ណា​​នេះ ឥឡូវ​គាត់​បានជា​សះស្បើយ​ហើយ ហើយ​គាត់​នឹង​ជា​១០០​ភាគរយ យើង​រង់ចាំ​ថា​ គាត់​នៅ​បន្ត​អវិជ្ជមាន​នៅ​ក្នុង​វត្ថុធាតុ​គាត់​ហ្នឹង​យូរ​អត់ គាត់​នឹង​អាច​ចេញពី​មន្ទីរពេទ្យ។ ប៉ុន្តែ​បច្ចុប្បន្ន​យើង​នៅតែ​រក្សា​គាត់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​បង្ការ​កុំ​ឲ្យ​គាត់​មានលទ្ធភាព​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត អញ្ចឹង​គាត់​ជា​ហើយ ដូច្នេះ​ជំងឺ​នេះ អ្នក​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត ​លុះត្រាតែ​គាត់​មាន​សុខភាព​រុំារ៉ៃ អាយុ​ច្រើន និង​សុខភាព​គាត់​មិនល្អ​ប្រសើរ​ ទើប​អាច​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត»៕ ប្រភព កម្ពុជាថ្មី