នេះហើយជាអ្នកជំងឺឆ្លងកូរូណា នៅព្រះសីហនុនោះដោយមានខ្សែរព័ទ្ធបន្ទប់ជាពិសេសនោះបើបុរសនេះចង់ហូបអីគឺត្រូវតែ

គូបញ្ចាក់ផងដែឡថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងថា ចំនួនមនុស្សស្លា  ប់ដោយសាកូរ៉ូណាថ្មី () បានកើនឡើងដល់ ១៣២នាក់ហើយ និងមនុស្សចំនួន៦០៥៩នាក់ទៀតបានឆ្លង។នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN។អាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានរាយការណ៍ថា មនុស្សសរុប ២៥នាក់បន្ថែមទៀតបានស្លា ប់ និងជាង៨០០ករណីទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ជាង៦០០០នាក់។ យ៉ាងណាមិញក្រលេកទៅមើលអ្នកជំងឺដែលនៅព្រះសីហនុវិញនោះ មន្ត្រីពេទ្យថ្លែងថា ​បុរសរូបនេះមានសុខភាពមាំធម្មតា មិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ ហើយ​ការរៀបចំបែបនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងមកអ្នកផ្សេង ក្នុងនោះនៅពេលអ្នកជម្ងឺរូបនេះ ចង់​បរិភោគ​អ្វី​ គឺ​ទូរសព្ទ័ប្រាប់​ក្រុម​គ្រូពេទ្យ​ ហើ យ​ក្រុម​គ្រូពេទ្យ​យក​អាហារ ដែល​គាត់​ចង់​បរិភោគ​ទៅ​ដាក់​នៅ​លើ​តុ​ ​នៅ​ខាងមុខ​បន្ទប់​របស់​គាត់​។ បច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងបន្តព្យាបាលតាមបច្ចេកទេស៕ សូមទស្សនាវីដេអូខាងក្រោមនេះ

ជនជាតិចិន​ដែល​បាន​ឆ្លង​វីរុសកូរ៉ូណា ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ដាក់​ឲ្យ…

ជនជាតិចិន​ដែល​បាន​ឆ្លង​វីរុសកូរ៉ូណា ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ដាក់​ឲ្យ​នៅ​ដោយឡែក​ពី​អ្នក​ជំងឺ​ផ្សេង នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ

Posted by BTV Cambodia on Tuesday, January 28, 2020