ថាមែនៗ! ស្វាមីអ្នកនាង Love Riya ទម្លាយមូលហេតុពិតប្រាកដ ដែលឈានដល់ការលែងលះគ្នាទំាងកូននៅតូចគឺមកពី

ភ្នំពេញ៖មហាជនជាច្រើនពិតជាស្គាល់ អ្នកលក់ឡេសាច់សខ្ចី Love Riya ហើយយ៉ាងណាមិញនាងតែងតែទទួលបានជោគជ័យខ្ពស់ក្នុងមុខជំនួញរបស់នាងទៅលើការលក់ផលិតផលអនឡាញនោះប៉ុន្តែ មួយរយៈចុងក្រោយនេះ Love Riya ធ្វើឲ្យហ្វេនៗមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែ រូបនាងតែងតែបង្ហោះសាររៀបរាប់ទុក្ខសោក និងឡាយវីដេអូក្នុងហ្វេសប៊ុក យំឱបកូនរហូត ស្របពេលដែលលេចលឺដំណឹងថា បែកបាក់ស្វាមីរួចមក។ ធ្លាប់តែឃើញបង្ហាញរូបភាពផ្អែមល្ហែមខ្លាំង ស្ទើរមិនដឹងថាជីវិតប្តីប្រពន្ធរបស់អ្នកលក់ ឡេ Love Riya បានបែកបាក់គ្នាទៅហើយ ក្រោយពីពួកគេមានកូនមួយជាចំណងដៃ ដែលមានឈ្មោះថា ទែន ទែន និងមានមុខមាត់ ស្រស់ស្អាត ទ្រលុកទ្រលន់គួរឱ្យក្នាញ់។ ​យ៉ាងណាមិញ បើងាកទៅមើលគណនីហ្វេសប៊ុកស្វាមីរបស់ Love Riya វិញបែរជាមិនមានបង្ហាញទុក្ខសោកអ្វីខ្លាំងទេ ហើយបានបង្ហោះសារចាក់ដោតថា៖កន្លែងណាដែលគេមិនឲ្យ តម្លៃខ្ញុំ ខ្ញុំក៏ដើរចេញ ព្រោះខ្ញុំតែងតែឲ្យតម្លៃខ្លួនឯង អ្នកសំណាងអាក្រក់ដោយខ្លួនឯង ដែលមិនឃើញពីតម្លៃរបស់ខ្ញុំ។ក្រោយពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែងឿងឆ្ងល់ និងចង់ដឹងការពិតយ៉ាងខ្លាំង ខណៈពេលដែល មហាជនទាំងអស់ ពិតជាចង់ឲ្យអ្នកទាំង២ត្រូវគ្នា និងត្រឡប់មកល្អូកល្អើនដូចមុនខ្លាំងណាស់៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?