Update! បើគិតត្រឹមម៉ោង៧យប់នេះ ជនជាតិឆ្លងជំងឺកូរូណានោះ គឺមានសភាព

(ភ្នំពេញ)៖លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអះអាងយ៉ាងដូច្នេះថា «រហូតដល់ម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០ ២០ ស្ថានភាពអ្នកជំងឺបង្កឡើង ដោយកូរ៉ូណាវីរុសប្រភេទថ្មី នៅខេត្តព្រះសីហនុ គាត់មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ។ យើងបានរកឃើញអ្នកប៉ះពាល់ដទៃទៀត និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះអ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញា អ្វីនៅឡើយដែរ។«មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ។ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ ក៏គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរើការងារក្នុងមន្ទីរពេទ្យជាធម្មតា។ រហូតពេលនេះពុំទាន់រកឃើញករណីកូរ៉ូណាថ្មីទៀតទេ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥» នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ម ប៊ុនហេង។ជាមួយនោះដែរ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងកូរ៉ូណាថ្មី ដែលបានរកឃើញមានមួយករណីនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ