ផ្ទុះការចាប់អារម្មណ៌ខ្លំាង ក្រោយកញ្ញា សុខ ពិសី ស្លៀកឈុតបែបប្រពៃណី រហូតមហាជនគ្រប់គ្នាលាន់មាត់ថា

ភ្នំពេញ កញ្ញា សុខ ពិសី ដែលជាតារាចម្រៀងស្រី ដ៏ល្បីល្បាញជួរមុខ ប្រចាំប្រទេសកម្ពុជា បានទាញយកប្រជាប្រិយភាព បានមិនចេះតិចពី សំណាក់មិត្តៗយុវវ័យគ្រប់ស្រទាប់ ដោយសារតែទឹកដមសម្លេង ផ្អែមស្រទន់។ក្រៅពីនេះដែរ សុខ ពិសី ក៏មានរូបសម្រស់ មុខមាត់ស្រស់ស្អាត ថែមទាំងមាន ស្ទាយ៍តុបតែងខ្លួនតាមបែបសម័យថ្មី និងប្លែកភ្នែកជានិច្ច។បទជាច្រើនរបស់តារារូបស្រស់ម្នាក់នេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ មិនចេះធុញទ្រាន់ និងជិនណាយ មកទល់ពេលនេះ ដែលមានដូចជាបទ ” នឹកតែមិនអាចជួប”, “នឹកបងស្ទើរដាច់ខ្យល់”, “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ចំណែកម្សិលមិញនេះ នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Maha Virak Make Up បានបង្ហោះរូបភាពរបស់តារានេះជាច្រើនសន្លឹក ក្នុង ឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត សមជានារីខ្មែរ ពិតៗ ដល់ថ្នាក់មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរថាពិតជាស្រស់ស្អាតខ្លាំងណស់។ តោះ កុំឲ្យខាតពេលទៅទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៕ សូមទស្សនារូបភាពខាងក្រោមនេះ