ស្វីតតែម្តង! បើទោះជារវល់យ៉ាងណាក៌លោក ឆាយ វីរះយុទ្ធ ដឹកដៃភរិយាដើរលេងដល់ប្រទេសកូរ៉េឯនោះ

ភ្នំពេញ៖ បើទោះបីការងារសិល្បៈរបស់លោកមានភាពមមាញឹក យ៉ាណាក៏ដោយ ក៏លោកនៅតែមានពេលវេលាជូនប្រពន្ធកូនដើរលេងផងដែរ ។ ពេលនេះ លោកបាននាំភរិយារបស់លោក ទៅដើរលេងនៅឯប្រទេសកូរ៉េ បើមើលតាមវីដេអូ និងកាឡាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក មើលទៅមានភាពផ្អែមល្ហែម និងមានសុភមង្គលខ្លាំង ៕ លោក ឆាយ វីរៈយុទ្ធ អ្នកណាដែលថាមិនស្គាល់ ជាពិសេសប្រិយមិត្តដែលនិយមចូលចិត្តស្ដាប់បទចម្រៀងជាដើម ។ លោកបានចូលក្នុងវិស័យតារាចម្រៀនេះ អស់រយៈពេលជាច្រើនមកហើយ តែលោកនៅតែមានការគាំទ្រ ពីហ្វេនៗ ។បច្ចុប្បន្ននេះ លោកបានរៀបការរួចហើយ ពេលនេះលោក និងភរិយាមានកូនស្រីម្នាក់ ដែលគួរឲ្យស្រលាញ់ថែមទៀតផង ។ បើទោះបីលោក រៀបការមិនបានប៉ុន្មានឆ្នាំក៏ពិតមែនតែ យើងបានឃើញថា គ្រួសាររបស់លោកពិតជាមានសុភមង្គល និងផ្អែមល្ហែម ទោះលោករវល់ និងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏លោកនៅតែមានពេលវាលាសម្រាប់ភិរិយា និងកូនស្រី។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ