ថាមែនៗ! សមត្ថកិច្ច​ មិន​បញ្ជូន​ក្មេង​ស្រី​៤​នាក់ព្រួ តវៃគេនោះទៅតុលាការទេ ព្រោះហេតុផលមួយគឺ

ភ្នំពេញ សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០​នេះ ក្មេង​ស្រី​ចំនួន​៤​នាក់ ត្រូវ​បាន សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ឃ្លីប បង្ហាញ​ថា ​ពួកគេ​បាន​វា យ​ធ្វើ​បា ប​ក្មេ ងស្រី​ម្នាក់ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ បង្ក​ឲ្យ​មានការ​ចាប់អារម្ មណ៍​សាជាថ្មី​ដល់​មហាជន​ហើយ​សមត្ថកិច្ច​ក៏​មិន​បង្អង់​យូរ​ដែរ​ បាននាំគ្នា​ស្រាវជ្រាវ​តាម​ចា ប់ខ្លួនបាន​ភ្លាមៗ​ យកមក​សួរនាំ​អប់រំ តាម​បណ្ដឹង​ភាគី​ឪពុកម្ដាយ​ខាង​ក្មេង​ស្រី​រងគ្រោះ។លោក ប៊ុន សត្យា ហៅ​ទិវា​សូន្យ​មួយ បាន​ប្រាប់​កាសែត​កម្ពុជា​ថ្មី​នៅ​រ សៀ ល​ថ្ងៃទី​១៧​មករា​នេះ​ថា ក្រោយពី​មានការ​ឃាត់ខ្លួន​ក្មេង​ស្រី​ចំនួន​៤​នាក់ មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជ ធានី​ភ្នំពេញ ភាគី​បង្ក​បាន​យល់ព្រម​ទទួល​កំហុស និង​សុំទោ ស​ចំពោះ​មុខ​សមត្ថកិច្ច ហើយ​ភាគី​រង គ្រោះ​ និង​ឪពុកម្ដាយ មិន​ប្ដឹងផ្ដល់​អី​នោះ​ទេ ដោយ​សុំ​ឲ្យ​ភាគី​វា យ​កូន​គាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ មិន​ឲ្យ​មាន​លើក​ក្រោយ​ទៀត​ឡើ យ។ ការ​អប់រំ និង​កិច្ចសន្យា​ បាន​ធ្វើ​ឡើង​ចំពោះ​ឪពុកម្ដាយ និង​អាណាព្យាបាល​គ្រប់​ភាគី​ទាំងអស់ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ។ ​លោក​បន្ត​ថា ករណីនេះ សមត្ថកិច្ច​មិន​បញ្ជូន​សំណុំរឿង​នោះ​ទៅកាន់​តុលាការ​ឡើយ ព្រោះ​ពួកគេ​សុទ្ធតែ​អនី តិ ជន​នៅឡើយ។​បើតាម​ម្តាយ​យុវតី​រងគ្រោះ​បាន​អះអាង​ថា គាត់​មិនបាន​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​ទេ ទើបតែ​រសៀល​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០ ឃើញ​មាន​រូបភាព​បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​ដឹង​ថា ​កូន​គាត់​មានកូន​សិស្សស្រី​ដូចគ្នា ចោមរោម​វា យ​យ៉ាង​ចា ស់ដៃ​ ទើប​គាត់​ដាក់ពាក្យ​បណ្ដឹង​ជាមួយ​នឹង​ភស្ដុតាង​មួយ​នេះ​។ ក្រោយមក​ នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ក៏បាន​អន្តរា គមន៍ និង​ស្វែ ងរក​តាម​សកម្មភាព​ហិ ង្សា​ក្នុង​វីដេអូ​ឃ្លី​ប និង​នាំ​ក្មេងស្រី​សិស្សសាលា​ចំនួន​៤​នាក់មក​សាកសួរ​។ ម្តាយ​យុវតី​រងគ្រោះ មិន​ចង់​ឲ្យ​នគរបាល​ដាក់ទោស​ទ ណ្ឌ​លើ​ក្មេ ង​ប ង្ក​ ហិ ង្សា​ មកលើ​កូន​គាត់​ទេ គ្រាន់តែ​ចង់​ឲ្យ​អប់រំ និង​ឪពុកម្ដាយ​មក​ធានា កុំ​ឲ្យ​ប្រើ​ ហិ ង្សា​ មក​លើ​ក្មេង​ស្រី​ដទៃទៀត​៕​