ឡូយកប់តែម្តង! ម៉ូលីកា ទម្លាយវីដេអូ Pre-Wedding ខណៈជះលុយក្នុងមង្គលការ ១៥ម៉ឺនដុល្លារ

មណ្ឌលគិរី​៖ ប្រិយមិត្តពិតជាស្គាល់ អតីតតារាចំរៀង ម៉ូលីកា យ៉ាងណាមិញក្រោយស្ងាត់ពីសិល្បះ កញ្ញា ហាក់កាក់កបខ្លំាងលើជំនួញ លក់អនឡាញ ដោយមានរថយន្តសេរ៊ីទំនើប ហើយទ្រព្យសម្បត្តិក្នុងដៃ យ៉ាងស្ដុកស្ដមផងដែរ។ ម៉ូលីកា និងអនាគតស្វាមី ត្រៀមនឹងចូលរោងការនៅថ្ងៃទី ១៨ខែមករា ឆ្នាំ២០១៩នេះ គ្រោងចំណាយ១៥ម៉ឺនដុល្លារឯណោះ ច្បាស់ជាមានភាពអស្ចារ្យខ្លាំងជាមិនខាន៕យ៉ាងណាមិញ មិនត្រឹមតែជោគជ័យក្នុងការរកស៊ីតែមួយមុខទេ តែបើងាកមើលជីវិតស្នេហារបស់រូបនាងវិញ ពោរពេញដោយភាពផ្អែមល្ហែមខ្លាំងណាស់ ថែមទាំងលេចលឺដំណឹងមកថា​ ជិតដល់ថ្ងៃចូលរោងជ័យទៀតផង។ស្របពេលនេះដែរ ម៉ូ លីកា និងអនាគតស្វាមី បានទៅថតPre-Wedding ត្រៀមសម្រាប់អាពាហ៍ពិពាហ៍ខាងមុខយ៉ាងឡូយអស្ចារ្យ អមដោយទេស ភាពយ៉ាងស្រស់ត្រកាល និងមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាតនិងសង្ហា សមគ្នាតែម្ដង។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ