ក្រោយរឿងរ៉ាវបានបញ្ចប់ ពេជ្រ សូលីកា លកើឡើង ថាម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជា

ភ្នំពេញ សូមរំលឹកផងដែលថា តាមរយៈការសាកសួរនាំពី ប៉ូលីសបានឲ្យដឹងដែលថា ករណីដែលគូស្នេហ៍ស្រលាញ់ភេទដូចគ្នានេះ ដាច់ចិត្តស ម្លា ប់គ្នាបែបនេះ គឺដោយសារតែភ្លើងប្រច័ណ្ឌ ដោយក្នុងនោះយប់ថ្ងៃទី១១ជនរងគ្រោះគឺជាអ្នកចងការប្រាក់ មានសភាពស្រវឹងមកដល់ផ្ទះភ្លាម ជនសង្ស័យ ក៏បានធ្វើការសួរនាំគ្នា ជាមួយនឹងចិញ្ចៀនពេជ្រ២វង់ ដែលបាត់មិនសូវឃើញពាក់ក៏កើតជាជម្លោះ សម្តីគ្នារហូតដល់ប្រតា យប្រត ប់គ្នាតែម្តង។មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះជនសង្ស័យក៏បានធ្វើការជិះពីលើជ ន រង គ្រោះ និងយកខ្នើយមកខ្ទ ប់ មុខ ថែមទាំងយកខ្សែច ងដៃ រហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លា ប់ ភ្លាមៗ នៅនឹងកន្លែងយ៉ាងគួរឲ្យស ង្វេ គបំផុត។យ៉ាងណាមិញក្រោយសម្ថកិច្ច ចាត់ការតាមនិតិវិធីច្បាប់រួច ពេជ្រ សូលីកា ក៌បានបង្ហោះសារមួយដែលថា  ម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជាម៉ាក់ដែលល្អបំផុតក្នុងកែវភ្នែកកូន ទោះម៉ាក់លំបាកកាយលំបាកចិត្តយ៉ាងណា ម៉ាក់ក៏មិនដែលចង់អោយកូនមកហត់លំបាកជាមួយម៉ាក់ដែរ កូនមិនខ្លាច នឹងគេហៅកូនថា ជា កូន ឃា ត ក រ ឡើយ ព្រោះតាំងពីកូនដឹងក្ដីមក ម៉ាក់គ្រាន់តែ ជាមនុស្សស្រីធម្មតា នឹង ល្អម្នាក់ សំរាប់កូនៗ តែប៉ុន ណ្ណោះ។ មានសម្ដីខ្លះបានលើកឡើងថា អ្នកស្លា ប់ ទៅហើយ ចង់សងអ្វី ក៏មិនអាចត្រលប់ក្រោយវិញបានដែរបន្តែចង់អោយដឹងថា សំរាប់អ្នកនៅរស់ ក៏មិនមែនមកបន្តការស់នៅជួបជុំគ្រួសារតាមបែបធម្មតាដូចកាលពីមុនវិញបានដែរ មានជីវិតក៏ពិតមែន បន្តែជីវិតដែលនៅសល់បន្តហ្នឹង រស់នៅតាមរបៀបណា អ្នកដែលមានជីវិតគឺមានតែបន្តទទួលកម្មដែលខ្លួនបានសាងចឹងហើយ ពាក្យសុំទោស រឺ ពាក្យស្ដាយក្រោយ ដែលបានខំប្រើទៅយ៉ាងណា សំរាប់អ្នកដែលគិតថាគ្មានប្រយោជន៌ គឺវានៅតែគ្មានប្រយោជន៌ដដែលចឹង គ្មានអ្វីក្រៅពី អហោសិកម្ម អោយគ្នានោះទេ មិនមែនរាល់ការស្គាល់គ្នាវាសុទ្ធតែជានិស្ស័យទាំងអស់ឡើយ ខុសគឺខុស វាជារឿងដែលមិនអាចកែប្រែបាន តែមិនមែនអ្នកដែលធ្វើខុសសុទ្ធតែអាក្រក់ដូចការមើលឃើញទាំងអស់នោះទេ គ្មាននរណាម្នាក់ដែលកើតមកចង់ខុស ហើយគ្មាននរណាម្នាក់ដែលកើតមកល្អគ្រប់ដប់ដែរ៕ ឥឡូវនេះ អ្វីដែលកូនអាចធ្វើបានសំរាប់ម៉ាក់ គឺកូនមានតែដាក់បាត ធ្វើបុណ្យ ឧទិសកុសល ដល់អ្នកដែលបានចាកចេញទៅ ជំនួសម៉ាក់តែប៉ុណ្ណោះ  ៕ នេះជារូបអនុស្សាវ រីយ៍ចុងក្រោយរបស់ម្ដាយកូនយើង ក្នុងថ្ងៃដែលកូនបានក្រាបសំពះម៉ាក់ក្នុងថ្ងៃសេរីសួស្ដីរបស់កូន ទោះថ្ងៃពិសេសបន្ទាប់របស់កូន គ្មានវត្តមានម៉ាក់ចូលរួម តែកូនចង់អោយម៉ាក់ដឹងថា ម៉ាក់នឹងស្ថិតនៅក្នុងបេះដូងកូនជានិច្ច ដែលគ្មានថ្ងៃកែប្រែបាន ៕ សំរាប់មាត់អ្នកដទៃ ទទួលយកបានមិនបាន គឺជារឿងរបស់អ្នក ព្រោះខ្ញុំមិនមែនធ្វើសំរាប់មាត់របស់អ្នកឡើយ៕ សូមទានជ្រាប សូមអរគុណ បងប្អូនទាំងអស់គ្នា សំរាប់ការ ផ្ដល់កំលាំងចិត្តជាច្រើនមកកាន់រូបនាងខ្ញុំ នឹង កូនខ្ញុំ មានទាំងការផ្ញើសារ នឹង comment លើកទឹកចិត្ត បារម្មណ៍ សួរសុខទុក្ខ ជាច្រើនហើយក៏សុំអភ័យទោសផងដែរ ដែលនាងខ្ញុំមិនបានតបទៅដល់អ្នកទាំងអស់គ្នា បន្តែរាល់ការផ្ញើមក គឺនាងខ្ញុំបានឃើញគ្រប់ទាំងអស់អរគុណដែល ធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្ដៅ នឹង រឹងមាំ បន្តដំណើរជីវិតនេះ ទៅមុខទៀត