ភ្នំពេញ៖ ខណៈពេលដែលស្ងាត់ពីសិល្បៈនេះ តារាប្រុសរូបនេះបានទិញផ្ទះតម្លៃ៨០ម៉ឺនដុល្លារ និងឡានតម្លៃជាង១០ម៉ឺនដុល្លារ ថែមទាំងប្រើជីវិតគ្រួសារពោរពេញដោយសុភមង្គល។ ជាក់ស្តែងកាលពីយប់មិញនេះ តារាប្រុសរូបនេះ និងភរិយាមានកម្មវិធីមួយ ដែលមានការចូលរួមពីតារាល្បីៗមួយចំនួន តែងខ្លួនយ៉ាងស្រស់សង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្តង។តារាប្រុសដ៏មានប្រជាប្រិយភាពលោ កកែវ វាសនា បច្ចុប្បន្នបានប្រើជីវិតបែបសាមញ្ញ ក្រោយស្ងាត់ពីសិល្បៈ ក៏ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រ និងមានប្រជា ប្រិ យ ភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់។តែបើក្រឡេកទៅមើលភរិយារបស់លោកវិញ ពិតជាមិនណយនោះទេ ស្របពេលដែលនាងបានតែងខ្លួនយ៉ាងស្អាតជាមួយនឹងឈុតយ៉ាងចែងចាំងដូចព្រះនាង អមជាមួយនឹងគ្រឿងពេជ្រ យ៉ាងធំៗតម្លៃរាប់ម៉ឺនដុល្លារនៅក្នុងកម្មវិធី យ៉ាងគួរឲ្យសរសើរ។ សមស្របជាមួយពិធីសម្ពោធក្រុមហ៊ុន របស់លោក កែវ វាសនា ក្នុងនោះផងដែល គេសង្កេតឃើញវត្តមានតារាល្បីៗជាច្រើនចូលរួម ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ