ប្រយ័ត្នចាញ់ក្មេងទៅ! គូស្នេហ៌រៀបការទំាងនៅក្មេងខ្ចី ទទួលបានការចាប់អារម្មណ៌ខ្លំាង ជាពិសេសមហាជនលាន់មាត់គ្រប់គ្នាថា

ភ្នំពេញ ជាការពិតណាស់មនុស្សម្នាក់ៗសុទ្ធតែមានគូរៀងៗខ្លួន ដោយឆ្លងការ់ការលំបាកជាមួយគ្នារហូតដល់ថ្ងៃ ចូលរោងការនោះយ៉ាង ណា មិញ បើនិយាយពីស្នេហាវិញច្បាស់ណាស់មិនប្រកាន់ពណ៌សំបុរ ភេទឬ អាយុអ្វីឡើយដោយ​ឡែក​ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​គូ​នេះវិញ​ ដែលកាលពី​ពេលថ្មីៗនេះ​ អ្នក​ទាំង​ពី​រ​ទេីប​តែរៀបការ​ជាមួយ​គ្នា​ ហេីយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​ជាខ្លាំង​នោះ​ ប្តី​ប្រពន្ធ​ថ្មី​ថ្មោង​មួយគូនេះ​មាន​ភាព​វ័យ​ក្មេង​ និង​មាន​អាយុ​ត្រឹម​តែ​ ១៥​ ទៅ​១៦​ឆ្នាំ​ប៉ុណ្ណោះ​ តែ​ដោយសារ​ការស្រលាញ់​មាន​ចំ ពោះ គ្នា​ ទេីប​ចាស់ទុំ​ទាំងសងខាង​ក៏បាន​បំពេញ​បំណង​របស់​អ្នក​ទាំង​២។ទន្ទឹម​នឹង​នេះ​ផងដែរ​ ក៏មានការ​ចូលរួម​បញ្ចេញ​ជាមតិយោ បល់ពីប្រិយមិត្ត​ជាច្រើន​ ក្នុង​នោះ​មាន​ប្រិយមិត្ត​ម្នាក់ បានចោទសួរ​ថា​ តេី​ពួកគេ​នឹង​រកសុីអ្វីទៅ? ក្នុង​នោះ​ដែរ​ នារី​ម្នាក់​ដែលបាន​ចូល​រួមក្នុង​កម្មវិធី​មង្គលការ​ខាងលើ​នេះ​ និង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Khy Minea​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពួកគេ​​ធ្វេីការរោងចក្រ​ ប ន្ទាប់​ពី​រៀបការ​រួច​។ថ្វីត្បិត​តែ​គូស្វាមី​ភរិយា​ថ្មី​ថ្មោង​នេះ​នៅក្មេងខ្ចី​បែបនេះ​ក្តី​ ប៉ុន្តែ​អោយតែ​ពួកគេចេះ​ស្រលាញ់គ្នា​ទៅវិញទៅមក​ ចេះ​អធ្យាស្រ័យ​ និង​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​នោះ​ សុភមង្គល​នឹង​កេីត​មានឡេីងជាក់ជាមិនខានឡេីយ​ ហេីយ​ក៏សូម​ជូនពរដល់ដល់​អ្នក​ទាំង​២ស្រលាញ់គ្នាជារៀងរហូត​ មាន​សុភមង្គល​ និងរកសុីមានបាន​ផងដែរ​។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?